Cct850x100 1
1800px x h300px kh

មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុបចាប់ផ្ដើមនៅថ្ងៃនេះក្រោមប្រធានបទ«កម្ពុជាលម្អដោយវប្បធម៌ចម្រុះ»

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សិល្បការនីកំពុងការសម្ដែងត្រៀមក្នុងកម្មវិធីមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប។
រូបភាព៖ ក្រសួងវប្បធម៌

ភ្នំពេញ៖ ព្រឹត្តិការណ៍ បើកមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុបជាផ្លូការ នឹងចាប់ផ្ដើមនៅថ្ងៃទី២២ និងបុិទបញ្ជប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ មហោស្រពនេះ នឹងមានការបង្ហាញនូវសិល្បៈទស្សនីយភាពពិសេសមួយដែលមានចំណងជើងថា«កម្ពុជាលម្អដោយវប្បធម៌ចម្រុះ» ដែលមានការសម្ដែងរបាំបុរាណ ប្រជាប្រិយ និងសហសម័យ ដែលសម្ដែងដោយសិល្បករខ្មែរ និងសិល្បករនៃបណ្ដាប្រទេសដែគូ ASEM ផងដែរ។

មហោស្រពវប្បធម៌នេះ ធ្វើឡើងដើម្បីអមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣។ ក្នុងឱកាសនេះ ក្រសួងវប្បធម៌ និងវិចត្រសិល្បៈសហការជាមួយសហភាពអឺរ៉ុប និងមូលនិធិអាស៊ី-អឺរ៉ុប នឹងរៀបចំមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ដែលជាព្រឹត្តិការណ៍អមផ្លូវការមួយក្នុងចំណោមព្រឹត្តិការណ៍អមផ្សេងទៀតនៃ ASEM13 ដោយបង្ហាញចម្រុះពីភាពនៃវប្បធម៌ និងការផ្លាសប្ដូរសិល្បៈរវាងអាស៊ី និងអឺរ៉ុប ដែលមានព្រឹត្តិការណ៍សិល្បៈតំណាងឱ្យដៃគូអាស៊ី- អឺរ៉ុប ជាង២០ រួមមានការសម្ដែងរបាំ និងល្ខោន ការប្រគុំតន្រ្តី សិល្បៈសូនរូប ការតាំងពិព័រណ៍ និងវេទិការពីភាក្សាជាមួយសិល្បករ។

សម្រាប់កម្មវិធីនៅនឹងកន្លែងនៃមហោស្រពនេះ មានការតាំងពិព័រណ៍សិល្បៈចំនួន៦គម្រោង ដែលរៀបចំនៅសារៈមន្ទីរជាតិ និងការបញ្ចាំងខ្សែរភាពយន្តចំនួន៤ នៅរោងភាពយន្ត Major Cineplex។មហោស្រពនេះមានគោលបំណងលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនអាស៊ី និង អឺរ៉ុប ក្នុងវិស័យសិល្បៈ និងវប្បធម៌ ដោយលើកកម្ពស់ភាពជាដៃគូអាស៊ី-អឺរ៉ុប តាមរយៈទំនាក់ទំនង និងកិច្ចសហការ។

ដោយឡែក មហោស្រពនេះ មានព្រឹត្តិការណ៍ជាង៣០ ដែលមានសិល្បករអាស៊ី នឹងអឺរ៉ុបជាង១០០នាក់ នឹងបង្ហាញអំពីភាពចម្រុះនៃវប្បធម៌ដ៏សម្បូរបែប និងការសហការប្រកបដោយភាពច្នៃប្រឌិតដ៏អស្ចារ្យពីអាស៊ី និងអឺរ៉ុប តាមរយៈការសម្ដែងល្ខោន របាំ តន្រ្តី ការតាំងពីព័រណ៌ និងវេទិការជជែកពិភាក្សា។

ទន្ទឹមនឹងនេះ កម្មវិធីបើកឆាកផ្ដល់ជូននូវកម្មវិធីសិល្បៈមួយចំនួនដល់ទស្សនិកជន ដែលទៅទស្សនាផ្ទាល់នៅទីក្រុងព្រុចសែល ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ រួមមានការដាក់តាំងរូបសិល្បៈជាបឺតប៉ោងខ្នាតធំ រូបក្បាលមនុស្សចម្រុះពណ៌ចំនួន២ ដែលកើតចេញពីការបំផុសគំនិតដោយការយកលំនាំតាមរបាំងមុខចិនដ៏ពេញនិយមជាមួយនឹងការបន្ថែមធាតុខ្លះពីសិល្បៈបច្ចឹមលោកព្រមទាំងការបញ្ចាំងភាពយន្តរឿង អាគា ស ដែលជាខ្សែភាពយន្តដំបូងគេបង្អស់របស់អ្នកដឹកនាំរឿងកម្ពុជាលោក នាង កាវិច ដែលបានឈ្នះពានរង្វាន់ភាពយន្តអន្តរជាតិសម្រាប់រឿងដែលល្អបំផុតនៅឯពានរង្វាន់ Academy Awards លើកទី៩៤ ក៏ដូចជាពាន់រង្វាន់តារាសម្ដែងល្អបំផុតនៅមហោស្រពភាពយន្តOrizzonti Venice ឆ្នាំ២០២១ផងដែរ។

សូមជម្រាបជូនថា កិច្ចប្រជុំកំពូលអាស៊ី-អឺរុប គឺជាដំណើរការអន្តររដ្ឋាភិបាលមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ដើម្បីលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងអាស៊ី និងអឺរ៉ុប។ បច្ចុប្បន្ន មានប្រទេសដៃគូចំនួន៥១ ដែលក្នុងនោះមាន៣០ជាប្រទេសអឺរ៉ុប និង២១ប្រទេសជាប្រទេសអាស៊ី ជាមួយនឹងសហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន ដែលបង្កើតជាដៃគូសរុបចំនួន៥៣។

សម្រាប់មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុបនេះ ធ្វើឡើងជារៀងរាល់ឆ្នាំដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប។ ព្រឹត្តិការណ៍នេះ បង្កើតបានជាការខិតខំស្វែងរកសក្តានុពលដ៏ធំសម្បើម និងភាពស៊ីសង្វាក់គ្នា នៃកិច្ចសហប្រតិបត្តិការអន្តរវប្បធម៌ និងកិច្ចសហការបង្កើតស្នាដៃសិល្បៈរវាងទ្វីបទាំងពីរដែលជាវេទិការវប្បធម៌ដ៏លេចធ្លោមួយក្នុងក្របខណ្ឌនៃកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ី-អឺរ៉ុប។

Khcct banner

អត្ថបទទាក់ទង