Yearendyearend1140x150

កិច្ចប្រជុំកំពូលលើកដំបូងរវាងអាមេរិកនិងចិនសុទ្ធតែប្រើរូបមន្ត«1+5»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កិច្ចប្រជុំកំពូលលើកដំបូងរវាងអាមេរិកនិងចិនសុទ្ធតែប្រើរូបមន្ត«1+5» ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន-អាមេរិក៖ កិច្ចប្រជុំកំពូលដំបូងតាមប្រព័ន្ធវីដេអូរវាងចិននិងអាមេរិក ភាគីទាំងសងខាងសុទ្ធតែជ្រើសរើសយករូបមន្ត“1+5”សំរាប់ការរៀបចំបុគ្គលិកចូលរួមកិច្ចប្រជុំ។

រូបមន្ត“1+5” គឺសំដៅលើ ក្រៅពីប្រមុខរដ្ឋចិន និងសហរដ្ឋអាមេរិក ភាគីទាំងពីរសុទ្ធតែមានអ្នកអមដំណើរចំនួន ៥រូប ចូលរួមកិច្ចប្រជុំនេះដូចគ្នា។

សំរាប់អ្នកដែលអមដំណើរលោកប្រធានាធិបតី ស៊ី ជីងភីង ចូលរួមកិច្ចប្រជុំតាមវីដេអូលើកនេះ របស់ភាគីចិនរួមមាន ៥នាក់ គឺលោក Ding Xue xiang ប្រធានខុទ្ទកាល័យ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន លោក Liu He ឧបនាយករដ្ឋមន្ត្រី លោក Yang Jie chi ប្រធានការិយាល័យនៃគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនិស្តចិន លោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន និង លោកXie Feng អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន ។

ចំណែកភាគីអាមេរិកដែលអមដំណើរលោកប្រធានាធិបតី Biden ទៅចូលរួមកិច្ចប្រជុំនោះរួមមាន លោក Antony John Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Kurt Campbell ទីប្រឹក្សារងសន្តិសុខជាតិអាមេរិក និង Laura Rosenberger នាយកជាន់ខ្ពស់កិច្ចការចិននៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក ។

ដោយសារតែនៅពេលដែលប្រមុខរដ្ឋទាំងពីរឈានដល់ការឯកភាពគ្នាក្នុងកិច្ចប្រជុំនេះ ត្រូវការចាំបាច់អោយរដ្ឋាភិបាលទាំងពីររៀបចំ ដើម្បីអនុវត្តវាឱ្យបានឆាប់រហ័ស ដូច្នេះអ្នកពាក់ព័ន្ធដែលត្រូវចូលរួមនៃភាគី ទាំងពីរនេះ គឺមានសារៈសំខាន់ខ្លាំងណាស់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង