Cct850x100 1
1800px x h300px kh

សម្តេច ហ៊ុន សែន៖«មង្គលការ»អនុញ្ញាតឱ្យមានភ្ញៀវ២០០នាក់ដោយមិនរាប់អ្នកផ្តល់សេវានានា

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា។
រូបភាព៖ ហ្វេសប៊ុកសម្ដេច 

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ប្រកាសឱ្យរៀបចំមង្គលការឡើងវិញ និង អនុញ្ញាតឱ្យមានភ្ញៀវចូលរួមមិនឱ្យលើសពី២០០នាក់ ដោយមិនរាប់បញ្ចូលបុគ្គលិកផ្នែកសេវា រួមមានចុងភៅ ក្រុមអ្នកភ្លេង ជាងដើម។

ថ្លែងនៅក្នុងពិធីសម្ពោធ អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃនេះ សម្ដេចនាយករដ្ឋមន្រ្តី បានប្រកាសអនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជា អាចរៀបចំពិធីមង្គលការបានចាប់ពីពេលនេះទៅ។

សម្ដេចបានបញ្ជាក់ឱ្យដឹងទៀថា ការរៀបចំពិធីមង្គលការនេះ គឺអនុញ្ញាតឱ្យមានភ្ញៀវចូលរួមតែ២០០នាក់ប៉ុណ្ណោះ ពោលមិនឱ្យមានភ្ញៀវលើសពីចំនួនកំណត់នេះទេ។

យ៉ាងណាមិញ សម្រាប់បុគ្គលិកបម្រើសេវារួមមាន ចុងភៅ អ្នកបម្រើម្ហូបការ អ្នកភ្លេង លោកអាចារ្យ អ្នកសំអាងការ និងអ្នកបម្រើសេវាផ្សេងៗទៀតមិនរាប់បញ្ចូលឡើយ។

សូមជម្រាបជូនថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន នៅថ្ងៃទី ១ វិច្ឆិកានេះ បានប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យ ចាប់ពីថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះតទៅដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋ និងអាជីវកម្មនានាបើកដំណើរការឡើងវិញ ហើយប្រជាពលរដ្ឋអាចធ្វើដំណើរកំសាន្តនៅទូទាំងប្រទេស។

ពាក្យទាក់ទង: មង្គលការ
Khcct banner

អត្ថបទទាក់ទង