Cct850x100 1
1800px x h300px kh

ខេត្តព្រះសីហនុផ្អាក«កាស៊ីណូដឹសេនជូរី»ជាបណ្តោះអាសន្ន ដើម្បីឱ្យកម្លាំងសមត្ថកិច្ចស្រាវជ្រាវ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២២តុលាបានចេញសេចក្តីសម្រេចស្តីពី ការបញ្ចប់ជាមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ និងផ្អាកបណ្តោះអាសន្នអាជីវកម្មកាស៊ីណូ ដឹសែនជូរី។ ក្រោយរងការចោទប្រកាន់ពីអង្កការសង្គមស៊ីវិល ទាក់ទងនឹងការស្លាប់របស់ស្ត្រីជនជាតិខ្មែរម្នាក់ឈ្មោះ ហៀន ស្រីនិច ធ្វើការនៅក្នុងកាស៊ីណូដឹសេនជូរី ថាជាករណីបង្ខំឱ្យកម្មករធ្វើការហួសដែនកំណត់។

ក្នុងសេចក្តីសម្រេចបានបញ្ជាក់ថា ដោយមានការផ្សព្វផ្សាយព័ត៌មាននានាពាក់ព័ន្ធកាស៊ីណូដឹសែនជូរី រដ្ឋបាលខេត្តព្រះសីហនុសម្រេចផ្អាកជាបណ្តោះ អាសន្នអាជីវកម្មកាស៊ីណូ ដឹសេនជូរី ដែលមាន អាសយដ្ឋានស្ថិតនៅផ្លូវ៨២៣ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុដើម្បីឱ្យកម្លាំងមានសមត្ថកិច្ចស្រាវជ្រាវ និងបន្តនីតិវិធី។

សូមជម្រាបថា នាំពាក្យខេត្តព្រះសីហនុ នៅថ្ងៃទី ២១ តុលា បានចេញបដិសេធចំពោះការចោទប្រកាន់របស់សង្គមស៊ីវិលដែលថា ការស្លាប់របស់ស្ត្រីជនជាតិខ្មែរម្នាក់ឈ្មោះ ហៀន ស្រីនិច ធ្វើការនៅក្នុងកាស៊ីណូដឹសេនជូរី កាលពីពេលកន្លងទៅជាករណីបង្ខំឱ្យកម្មករធ្វើការហួសដែនកំណត់៕

Khcct banner

អត្ថបទទាក់ទង