Yearendyearend1140x150

លោកយាយអាយុ៩៣ឆ្នាំទទួលការចាក់វ៉ាក់សាំងដោយគ្រូពេទ្យមកចាក់ដល់ផ្ទះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពង់ឆ្នាំង៖ លោកយាយ សៅ ហោន អាយុ៩៣ឆ្នាំ សព្វថ្ងៃរស់នៅភូមិ ថ្លុកជ្រៅ ឃុំអញ្ចាញរូង ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។ នៅថ្ងៃទី១៦តុលានេះ លោកយាយបានទទួលការចាក់វ៉ាក់សាំងដោយពីគ្រូពេទ្យនៅផ្ទះរបស់លោកយាយផ្ទាល់។ កាលពីគ្រាមុនដោយសារមានបញ្ហាសុខភាព ទើបធ្វើឲ្យលោកយាយមិនអាចទទួលការចាក់វ៉ាក់សាំងបាន ប៉ុន្តែឥឡូវនេះសុខភាពរបស់លោកយាយបានល្អប្រសើរឡើងវិញទើបលោកយាយយល់ព្រម និងស្នើឲ្យក្រុមគ្រូពេទ្យមកចាក់វ៉ាក់សាំងដល់ផ្ទះរបស់លោកយាយ។

លោកយាយ សៅ ហោន បានសម្ដែងនូវអារម្មណ៍របស់គាត់ថា គ្រាមុនលោកយាយចង់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដែរ ប៉ុន្តែមិនដឹងថា មានលទ្ធភាពធ្វើដំណើរទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យបានដោយសារតែលោកយាយមានវ័យចាស់ជរាលំបាកក្នុងការធ្វើដំណើរ។ លោកយាយបានបញ្ជាក់ថា បើមានគ្រូពេទ្យ មកចាក់វ៉ាក់ជូនលោកយាយដល់ផ្ទះ លោកយាយយល់ព្រមអោយចាក់ភ្លាម មិនរុញរាឡើយព្រោះអាចការពារពីជំងឺដ៏សាហាវមួយនេះ ។

សូមជម្រាបថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៤១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,២០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៧,៩៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

លោកយាយ សៅ ហោន អាយុ៩៣ឆ្នាំ សព្វថ្ងៃរស់នៅភូមិ ថ្លុកជ្រៅ ឃុំអញ្ចាញរូង ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង