Yearendyearend1140x150

មហោស្រពភាពយន្តខ្លីចតុមុខ នឹងចាក់បញ្ចាំងពីថ្ងៃ២៣-២៧ តុលា

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សាលមហោស្រពចតុមុខ។ 
ប្រភព៖​ មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ

ភ្នំពេញ៖ មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ ប្រចាំឆ្នាំ២០២១ នឹងធ្វើការចាក់បញ្ចាំងភាពយន្តខ្នាតខ្លីចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃ ២៧ ខែតុលា។ នេះបើតាម សេចក្ដីប្រកាសរបស់មហោស្រពចតុមុខ។

បើតាមសេចក្ដីជូនដំណឹង មហោស្រពភាពយន្តខ្លីចតុមុខ បានប្រកាសពីការរៀបចំបញ្ចាំងភាពយន្តខ្នាតខ្លីឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

មហោស្រពភាពយន្តខ្លីនេះ គឺរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកស្ទួយវិស័យភាពយន្ត ផ្ដល់ឱកាសដល់អ្នកដែលមានចំណូលចិត្ត នៅក្នុងវិស័យភាពយន្ត ឱ្យបានបញ្ចេញស្នាដៃ និងទទួលបានចំណេះដឹងបន្ថែមពីវិស័យនេះ។

សូមជម្រាបជូនថា CSFF ជារៀងរាល់ឆ្នាំ តែងតែប្រារព្ធពិធីចាក់បញ្ចាំងស្នាដៃរបស់សមិទ្ធិករ ដែលជាប់ជ័យលាភីនៅក្នុងការប្រកួត។តែដោយសារតែវិបត្តិកូវីដ១៩ ការចាក់បញ្ចាំងភាពយន្តខ្នាតខ្លីនេះ នឹងធ្វើឡើងតាមរយៈអនឡាញវិញ។

ទន្ទឹមនឹងនេះ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ មហោស្រពនឹងធ្វើសន្និសីទសារព័ត៌មានលម្អិតនៅថ្ងៃស្អែកនេះតាមរយៈប្រព័ន្ធZoom ផងដែរ។  


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង