Cct850x100 1
1800px x h300px kh

វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ជាង២ពាន់នាក់បន្ថែម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ជាង២ពាន់នាក់បន្ថែម ប្រភពរូប៖ VN Express International 

វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ១៩ ក្នុងស្រុកចំនួន ២,៩៣៩ ករណី កាលពីថ្ងៃទី១២ ខែតុលា។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងតំបន់ចំនួន ៣៤ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ៨៤១,៥៩៣ ករណី។

ទីក្រុងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ទីក្រុងហូជីមិញ មានករណីឆ្លងចំនួន ១,០១៨ ករណី, ទីក្រុងប៊ីងឌឿង ចំនួន ៤៤៧ ករណី និងទីក្រុង ដុងណៃ ចំនួន ៥០១ ករណី។

ខណៈចំនួនអ្នកស្លាប់ថ្មី ៩៣ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ២០,៧៦៣ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។

ប្រទេសវៀតណាម បានចាក់វ៉ាក់សាំងមួយដូសដល់មនុស្សជាង ៥៥.២ លាននាក់ និងមនុស្សប្រហែល ១៦ លាននាក់បានទទួលការចាក់វ៉ាក់សាំងពេញលេញ៕

Khcct banner

អត្ថបទទាក់ទង