Cct850x100 1
1800px x h300px kh

ថ្នាំព្យាបាលកូវីដ-១៩របស់MSDបានដាក់ពាក្យស្នើសុំជាផ្លូវការទៅសហរដ្ឋអាមេរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ថ្នាំលេបព្យាបាលកូវីដ-១៩ Molnupiravir ប្រភពរូប៖ Nature

អាមេរិក៖ ក្រុមហ៊ុនឱសថអាមេរិក Merck Sharp និង Dohme(MSD) បាននិយាយនៅថ្ងៃច័ន្ទទី ១១ ថា ក្រុមហ៊ុនបានដាក់ពាក្យស្នើសុំការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់(EUA)ទៅអាជ្ញាធរត្រួតពិនិត្យរបស់សហរដ្ឋអាមេរិកសម្រាប់ថ្នាំលេបព្យាបាលកូវីដ-១៩របស់ខ្លួន ដែលមានឈ្មោះថា Molnupiravir។

ក្រុមហ៊ុន MSD កន្លងមកបានអះអាងថា ការពិសោធន៍លើថ្នាំ Molnupiravir សម្រាប់អ្នកដែលមានGអាការៈឆ្លងមេរោគពីស្រាលទៅមធ្យម អាចកាត់បន្ថយហានិភ័យនៃអត្រាចូលព្យាបាលក្នុងមន្ទីរពេទ្យ ឬស្លាប់បានយ៉ាងច្រើន។

បច្ចុប្បន្នក្រុមហ៊ុន បានដាក់ពាក្យស្នើសុំជាផ្លូវការនូវការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ ដែលថ្នាំ Molnupiravir នេះត្រូវបានគេរំពឹងថា នឹងក្លាយជាថ្នាំលេបដំបូងគេសម្រាប់ព្យាបាលជំងឺកូវីដ-១៩។

ក្រុមហ៊ុនបញ្ចាក់បន្ថែមថា ឆ្លងតាមការវិភាគលំដាប់នៃមេរោគនាពេលបច្ចុប្បន្នបានបង្ហាញថា ថ្នាំ Molnupiravir មានប្រសិទ្ធភាពប្រឆាំងនឹងមេរោគជំងឺកូវីដ-១៩គ្រប់ប្រភេទ រួមទាំងវីរុសប្រភេទ Delta ផងដែរ។ ប្រសិនបើថ្នាំលេបនូវផ្ទះនេះ អាចទទួលបានការអនុញ្ញាត វានឹងអាចជួយផ្លាស់ប្តូរការព្យាបាលជំងឺកូវីដ-១៩ កាន់តែប្រសើរឡើង៕

Khcct banner

អត្ថបទទាក់ទង