Yearendyearend1140x150

ស្ថានភាពទឹកតាមច្រកព្រំដែនកម្ពុជា-ថៃ មានការស្រកចុះដោយកន្លែង

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ស្ថានភាពទឹកនៅតាមព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃនេះ។

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម 

បន្ទាយមានជ័យ៖ ស្ថានភាពទឹកតាមច្រក ព្រំប្រទល់ កម្ពុជា-ថៃ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៧:០០នាទីព្រឹក មានការស្រកចុះដោយកន្លែង និងច្រកផ្សេងទៀតមានការកើនឡើង។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម។ 

បើតាមក្រសួងធនធានទឹក បានឱ្យដឹងថា នៅច្រកក្បាលស្ពាន ស្រុកម៉ានេះបលៃ ទឹកអូរស្រក ០.៨ម៉ែត្រ ដោយទឹកហូរក្នុងកម្រិតខ្សោយ ខណៈច្រកអូរល្ងុង ទឹកអូរកេីន ០.៣ម៉ែត្រ ទឹកហូរខ្សោយ ស្ថិតនៅក្រុងប៉ោយប៉ែត ។

ដោយឡែក នៅច្រកអូរបីជាន់ ស្ថិតនៅស្រុកអូរជ្រៅ ទឹកអូរស្រក ០.១៥ម៉ែត្រ កម្រិតទឹកហូរខ្សោយ និងច្រកអូរកំបុត  ស្ថិតនៅស្រុកថ្មពួក ទឹកស្រកសរុប០.១៥ម៉ែត្រ។ 

ក្រសួងបានបញ្ជាក់ថា ច្រកទឹកទាំង០៤ខាងលើនៅតាមជាយដែនមានទឹកហូរកម្រិតខ្សោយ ធូរស្រាលបានមួយកម្រិតហើយ ។

ទន្ទឹមនឹងនេះ ជំនន់នៅវាលសែសិន ស្ថានភាពទឹកស្រក០.០៤ម៉ែត្រ ដោយសារតែវាលសែសិនស្រកយឺត ព្រោះតំបន់នេះ មានភ្លៀងធ្លាក់សឹងតែរាល់ថ្ងៃ និងទទួលទឹកតាមបណ្តាស្រុកនៅតាមជាយដែនផង៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង