Cctime ezgif.com resize
Img 0571

អាជ្ញាធរជាតិអប្សរារកឃើញ«គ្រឹះកំពែងបុរាណ»នៅជុំវិញប្រាសាទលលៃដែលកប់ក្រោមដីជាង១០០ឆ្នាំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

សៀមរាប៖ បុរាណវិទូអាជ្ញាធរជាតិអប្សរា បានរកឃើញគ្រឹះកំពែងបុរាណនៅជុំវិញប្រាសាទលលៃដែលកប់ក្នុងដីជាង១០០ឆ្នាំក្រោមសំណង់សាសនាសម័យក្រោយៗ។

បើតាមអាជ្ញាធរជាតិអប្សរា ប្រាសាទលលៃបច្ចុប្បន្នមានទីតាំងនៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង គឺជាកោះដ៏ពិសិដ្ឋស្ថិតនៅចំកណ្តាលបារាយណ៍ឥន្ទ្រតដាក (បារាយណ៍លលៃ) នាបុរាណកាល។នាពាក់កណ្តាលខែមីនា ឆ្នាំ២០២០ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើការស្រាវជ្រាវ និងប្រទះឃើញអាថ៌កំបាំងដ៏អស្ចារ្យនៃរចនាសម្ពន្ធសំណង់បុរាណជាច្រើនដូចជា ខ្លោងទ្វារចូល កម្រាលឥដ្ឋ កុលាលភាជន៍ និងជញ្ជាំងកំពែង ដែលបានកប់ក្នុងដីក្រោមសំណង់សាសនាតាំងពីសម័យអាណានិគមបារាំងមក។

ប្រធានក្រុមកំណាយស្រាវជ្រាវនៅប្រាសាទលលៃលោក ថូ ថុន បានឱ្យដឹងថា ក្រុមការងារបានបើករណ្តៅកំណាយបានចំនួន១០រណ្តៅ នៅក្រោមអតីតសំណង់សាសនានៅផ្នែកខាងកើត ខាងជើង និងខាងលិច ហើយបានប្រទះឃើញរចនាសម្ពន្ធសំណង់ខ្លោងទ្វារចូលទាំង៣ទិស កំពែង៣ជាន់ព័ទ្ធជុំវិញតួប៉មទាំង៤នៃប្រាសាទ រចនាសម្ពន្ធកំពែងប្រាសាទក្នុងក្រៅ កម្រាលថ្មបាយក្រៀម កម្រាលឥដ្ឋជាច្រើនទីតាំង ចម្លាក់ដែលមានក្បាច់លម្អ រួមនឹងភាពខុសគ្នានៃខឿនប្រាសាទត្រង់ព្រះវិហារ។

ទាក់ទងនឹងមូលហេតុនៃការកប់រចនាសម្ពន្ធប្រាសាទនៅក្នុងដីនេះ លោក ថូ ថុន សន្និដ្ឋានថា ប្រហែលបណ្តាលមកពីការសាងសង់នាសម័យក្រោយៗភ្លេចគិតថាមានអ្វីក្រោមដី ព្រោះមានដីលុបពីលើសំណង់បុរាណបាត់អស់។ រីឯការអភិវឌ្ឍសំណង់នាសម័យក្រោយៗ ក៏ពុំបានធ្វើឱ្យសំណង់បុរាណក្រោមដីនេះរងការបំផ្លាញច្រើនទេ ព្រោះចាស់ៗបានរក្សាផ្នែកខាងក្នុងដោយកម្រាលឥដ្ឋនិងខាងក្រៅក្រាលថ្មបាយក្រៀមដើម្បីការពារ៕





ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង