Cctime ezgif.com resize
Img 0571

អាជ្ញាធរបិទការទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គររយៈពេល១៤ថ្ងៃ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
អាជ្ញាធរបិទការទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គររយៈពេល១៤ថ្ងៃ

សៀមរាប៖ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បានជូនដំណឹងដល់ជុំរួមជាតិទាំងអស់គ្នាថា ការចូលទៅទស្សនាប្រាសាទនានា និងលក់សំបុត្រចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរ គឺត្រូវបានបិទផ្អាកជាបណ្ដោះអាសន្ន ក្នុងរយៈពេល ១៤ថ្ងៃនេះ គិតចាប់ពីចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១។

អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បានជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹក ជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានដឹងថា គោលបំណងនៃការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នឹង សម្រេចបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរសម្រាប់ រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

ដូចបានជម្រាបជូនខាងលើ អាជ្ញាធរជាតិអប្សារា និងគ្រឹះស្ថានអង្គរ ធ្វើការសំណូមពរដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការ ដើម្បីពង្រឹងដល់ការអនុវត្តរបស់អាជ្ញាធរក្នុងការទប់ស្កាត់ការរីករាលដាល់នៃជំងឺឆ្លងជាសហគមន៍កូវីដ១៩៕

អាជ្ញាធរបិទការទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គររយៈពេល១៤ថ្ងៃ 



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង