Cct850x100 1
1800px x h300px kh

ស្នងការខេត្តព្រះសីហនុ៖ថៃមួយក្រុមដែលស្វែងរកការអន្តរាគមន៍ត្រូវសមត្ថកិច្ចសង្រ្គោះបានតាំងពីថ្ងៃទី៤កញ្ញា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី ២៤ កញ្ញានេះ បានបញ្ជាក់ថា ជនជាតិថៃចំនួន៣៦ នាក់ដែលបានផ្ញើវីដេអូទៅកាន់សារព័ត៌មានថៃ ដើម្បីស្វែងរកការអន្តរាគមន៍ពីរដ្ឋាភិបាលថៃ ត្រូវបានជួយសង្រ្គោះតាំងពីថ្ងៃទី ៤ កញ្ញា ឆ្នាំ២០២១។ថៃមួយក្រុមនេះ ត្រូវមេខ្យល់ជាជនជាតិចិន និងថៃនាំឆ្លងដែនដោយខុសច្បាប់ មកធ្វើការនៅកាស៊ីណូហ្គោលដិនវើល៣ ក្នុងខេត្តព្រះសីហនុ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ នគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវ រកឃើញជនជាតិថៃចំនួន៣៦នាក់ (ស្រី១០នាក់) ដែលមេខ្យល់នាំឆ្លងដែនដោយខុសច្បាប់ (ស្នាក់នៅកាស៊ីណូហ្គោលដិនវើល៣ ) ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។អភិបាលខេត្ត បានចាត់ចែងក្រុមគ្រូពេទ្យចុះយកសំណាកធ្វើតេស្តទាំងអស់ជាបន្ទាន់ ក៏បានរកឃើញអ្នកវិជ្ជមាន មេរោគ (កូវីដ-19 ប្រភេទដែលតា) ចំនួន០៥នាក់ (ស្រី០១នាក់) យកទៅអោយព្យាបាលនៅ សណ្ឋាគារសាកាណា៣ ។

ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អះអាងថា កម្លាំងជំនាញបន្តស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ឋដែលនាំជនជាតិថៃខាងលើចូលមកដោយខុសច្បាប់ចំនួន ០៤នាក់ (ចិន០៣នាក់ និងថៃ០១នាក់) បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត អនុវត្តន៍តាមវិធានច្បាប់រួចរាល់ហើយ។ ដោយករណីនេះ មិនមែនបង្ខាំងមនុស្សនោះទេ។

ការអះអាងរបស់ស្នងការខេត្តព្រះសីហនុពេលនេះ ធ្វើឡើងក្រោយសារព័ត៌មានប្រទេសថៃ នៅថ្ងៃទី២២ កញ្ញា បានចុះផ្សាយនូវវីដេអូមួយស្តីពី ជនជាតិថៃមួយក្រុមស្វែងរកការអន្តរាគមន៍ពីសមត្ថកិច្ច ដោយអះអាងថា ពួកគេត្រូវបានគេចាប់ឃុំឃាំ និង បង្ខំឱ្យបម្រើផ្លូវភេទ ហើយព័ត៌មាននេះសារព័ត៌មានស៊ីស៊ីថាមស៍ បានចុះផ្សាយបន្តនៅថ្ងៃទី ២៣ កញ្ញា៕


Khcct banner

អត្ថបទទាក់ទង