Yearendyearend1140x150

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន៖«តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ»ជនលិចប្រហែល២០%

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចហ៊ុន សែន កំពុងចុះរៀបចំទប់ទឹក នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ។

បន្ទាយមានជ័យ៖ តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅតំបន់ចំណុចបឹងជង្រុក ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ កំពុងរងការវាយប្រហារដោយជំនន់ទឹកភ្លៀងដែលហូធ្លាក់មកពីប្រទេសថៃ។ប្រជាពលរដ្ឋប្រមាណ៨០០គ្រួសាររងផលប៉ះពាល់ ហេដ្ឋារចនាសម្ព័ន្ធ និង ប្រព័ន្ធលូមួយចំនួនរងការខូចខាត។តែចំនួនជនលិចនេះមានតិចជាងឆ្នាំមុនៗ ក្រោយមានការអភិវឌ្ឍដោយអំណោយរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចហ៊ុន សែន បានឈរជើងប្រចាំបញ្ជាតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ដើម្បីត្រៀមទប់ទល់នៃស្ថានភាពនៃជំនន់ទឹកភ្លៀង។ឯកឧត្តម បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា បច្ចុប្បន្ននេះតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះរងការជនលិចដោយជំនន់ទឹកភ្លៀវប្រមាណ២០ភាគរយ ខណៈ៨០ភាគរយទៀត ក្រុមការងាររបស់ឯកឧត្តម សហការជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ បានចាត់វិធានការដោះស្រាយទាន់ពេលវេលា។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានរំលឹកពីមិនទាន់អភិវឌ្ឍថា តំបន់អភិវឌ្ឍន៍បឹងជង្រុក គឺលិចជារៀងរាល់ឆ្នាំ តែក្រោយពីសម្តេច ហ៊ុន សែន សម្រេចជ្រើសរើសយកតំបន់នេះអភិវឌ្ឍការជនលិចដោយជំនន់ទឹកភ្លៀវបានកាត់បន្ថយមួយចំនួនធំ ដោយសារតែក្រុមការងាររៀបចំជាប្រព័ន្ធលូរបង្ហូទឹក និងច្រកផ្លូវទឹកមួយចំនួនធំ។

ទាក់ទងនឹងប្រជាពលរដ្ឋដែលរងគ្រោះវិញ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានអះអាងថា អាជ្ញាធរបានជួយជម្លៀលទៅកាន់ទីទួលសុវត្តិភាព ចំណែកពលរដ្ឋភាគច្រើនគឺស្ថិតនៅក្នុងផ្ទះ ដោយសារការសាងសង់ផ្ទះរបស់ពួកគាត់ខ្ពស់ផុតពីដី។

គួរបញ្ជាក់ថា នៅរយៈពេលជាង២សប្តាហ៍មកនេះ ជំនន់ទឹកភ្លៀវកំពុងតែវាយប្រហារនៅតាមតំបន់មួយចំនួនក្នុងខេត្តបន្ទាយមានជ័យ។តំបន់ដែលរងគ្រោះធ្ងន់ជាងគេមានក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ និង ស្រុកមង្គលបូរី។សម្រាប់«តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ»ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ឈរជើងប្រចាំដើម្បីត្រួតពិនិត្យស្ថានភាពទឹកជំនន់ក្នុងតំបន់អភិវឌ្ឍន៍ពេញ២៤ម៉ោងលើ២៤ម៉ោងជាមួយកម្លាំងចំរុះ ដើម្បីត្រៀមទប់ទល់នៃស្ថានភាពនៃជំនន់ទឹកភ្លៀងដែរហូរចុះពីប្រទេសថៃ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង