Yearendyearend1140x150

ថ្ងៃចូលឆ្នាំទី២៖រោងចក្រនៅទូទាំងប្រទេស និងកម្មករ៩៥ភាគរយ ធ្វើការងារការធម្មតា

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ភ្នំពេញ៖ រោងចក្រនៅទូទាំងប្រទេស និងកម្មករ ៩៥ភារយ កំពុងតែបន្តដំណើរការក្នុងសកម្មភាពការងាររបស់ខ្លួន នៅរដូវចូលឆ្នាំប្រពៃណីខ្មែរក្នុងថ្ងៃទី២នេះ។នេះបើតាមលោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើតាមលោកហេង សួរ បានគូសបញ្ជាក់ថា "គិតត្រឹមម៉ោង ៨:៣០នាទីព្រឹកថ្ងៃទី១៤ ខែមេសានេះ រោងចក្រនៅទូទាំងប្រទេសបានបន្តបើកដំណើរការធម្មតាតាមបទបញ្ជា និងសំណូមពររបស់រាជរដ្ឋាភិបាល។ កម្មកររោងចក្រជាង 95% ក៏បានមកធ្វើការធម្មតា"។

សូមជម្រាបថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិ បាលបានប្រកាសផ្អាកពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយមិនអនុញ្ញាឱ្យមន្ត្រីរាជការ ក្រុមហ៊ុនឯកជន កម្មករ និយោជិតឈប់សម្រាកនោះទេ។ ប៉ុន្ដែរាជរដ្ឋាភិបាលបានសន្យាថា នឹងសងថ្ងៃឈប់សម្រាប់រយៈពេល៥ថ្ងៃវិញ នៅពេលដែលជំងឺកូវីដ-១៩បានចប់។

ចំពោះកម្មករនិយោជិតដែលមិនបានធ្វើតាមសេចក្តីប្រកាសែលចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានឈប់ការងារក្នុងអំឡុងពេលចូលឆ្នាំនេះ នឹងត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃក្រោយចូលឆ្នាំ ហើយកម្មករនឹងមិនអាចទទួលបានប្រាក់បៀវត្សនោះទេ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង