Yearendyearend1140x150

កម្ពុជានាំចេញកង់បានជាង១.៨៦ លានគ្រឿងទៅទីផ្សារជាង៥០ប្រទេសជុំវិញពិភពលោក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ត្បិតតែស្ថិតក្នុងវិបត្តិកូវីដ១៩ក៏ពិតមែន តែក្នុងរយៈពេលជាង៩ខែមកនេះ កម្ពុជាបាននាំកង់ដែលផលិតរួចទៅទីផ្សារក្រៅស្រុកបានចំនួន១.៨៦លានគ្រឿង ទៅកាន់ប្រទេសចំនួន៥០ក្នុងពិភពលោក និងរកចំណូលបានជាង៨២លានដុល្លារ។ នេះបើតាមរបាយការណ៍នាំចេញកង់របស់ក្រសួងពាណិជ្ជកម្ម ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ស៊ីស៊ីថាមស៍ថា មូលហេតុដែលនាំឱ្យកម្ពុជានាំកង់ចេញបានចំនួនដ៏ច្រើនបែបនេះដោយសារតែកត្តា៤គឺ ទី១កិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធក្នុងការអំពាវនាវដល់អ្នកបញ្ជាទិញ ឲ្យបន្តការបញ្ជាទិញ។ទី២ អ្នកបញ្ជាទិញមានការទុកចិត្តចំពោះការផលិត និងផ្គត់ផ្គង់របស់កម្ពុជា ទី៣ កម្ពុជាមានទីផ្សារទូលំទូលាយ និងទី៤ការគ្រប់គ្រងបានល្អប្រសើរ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។

បើតាមរបាយការណ៍ ការនាំចេញកង់ទៅប្រទេសដូចជា សហរដ្ឋអាមេរិក អាលឺមង់ អង់គ្លេស អូស្រ្តាលី កាណដា ដាណឺម៉ាក់ ក្រិច ស្វីស កូរ៉េ អ៊ីតាលី ឥណ្ឌា ជប៉ុន ចិន និងណ័រវេ និងមានប្រទេសមួយចំនួទៀត។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា រយៈពេល៨ខែឆ្នាំ២០២១ទោចក្រយានផលិតសម្រាប់កុមារកម្ពុជានាំចេញបាន ២ ,៦៣៩.២៨ដុល្លារ ថយចុះ-០.៤៧% បើធៀបនឹងឆ្នាំ២០២០ មាន ២, ៦៥១. ៦២ដុល្លារ។ប៉ុន្តែទោចក្រយានផ្សេងៗរយៈពេល៨ខែឆ្នាំ២០២១ កម្ពុជានាំចេញមាន៤១៦,៨៤៥,២៤២ .៩៨ ដុល្លារ កើនឡើងប្រមាណ២៤.៥៥% បើធៀបនឹងឆ្នាំ២០២០ មាន៣៣៤,៦៧១,៥០៧.៨៣ ដុល្លារ។

គួរបញ្ជក់ថា យោងតាមក្រសួងពាណិជ្ជកម្មតាមរយៈស្ថិតិខែមីនា ២០២១ រោងចក្រផលិតកង់ធំៗនៅខេត្តស្វាយរៀងមានចំនួន ៥ រោងចក្រ។កាលឆ្នាំ២០២០ កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញកង់ ជាង៥០០លានដុល្លារ ដែលបានកើនក្នុងចំនួន ២៧,៧៨ ភាគរយ បើធៀបនឹងឆ្នាំ២០១៩។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង