Yearendyearend1140x150

និស្សិតមួយក្រុមចាប់អារម្មណ៍«អាហារូបករណ៍»របស់រដ្ឋាភិបាលចិន

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/


សិស្សនិស្សិតថតរូបជាក្រុមក្រោយបញ្ចប់បទបង្ហាញស្តីពី«អាហារូបករណ៍ទៅសិក្សានៅប្រទេសចិន»។

ភ្នំពេញ៖ សិស្សនិស្សិតមកពីសាកលវិទ្យាល័យមួយចំនួនក្នុងរាជធានីភ្នំពេញសុទ្ធតែសម្តែងចំណាប់អារម្មណ៍ចំពោះ«អាហារូបករណ៍»របស់រដ្ឋាភិបាលចិន និងចង់ស្វែងយល់ឱ្យកាន់តែច្បាស់ពីវប្បធម៏ ប្រពៃណីពីប្រទេសវ័យចំណាស់នេះផងដែរ។ការបង្ហាញពីចំណាប់អារម្មណ៍នេះ ធ្វើឡើងក្នុងបទបង្ហាញមួយស្តីពី«អាហារូបករណ៍ទៅសិក្សានៅប្រទេសចិន»។

ក្នុងបទបង្ហាញមួយរៀបចំឡើងដោយក្រុមការងារតំណាងនិស្សិតកម្ពុជាប្រចាំរដ្ឋធានីប៉េកាំងកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ លោក ថា បញ្ញាជេម ជានិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានបញ្ចេញចំណាប់អារម្មណ៍ចំពោះការចូលរួមសិក្ខាសាលានេះថា «ខ្ញុំពិតជារំភើបចិត្តមែនទែនដែលសិស្សច្បងបានបង្កើតកម្មវិធីនេះឡើង ដើម្បីផ្តល់នូវពុទ្ធិដល់សិស្សប្អូន ដើម្បីឲ្យសិស្សប្អូនទទួលបាននូវចំណេះដឹងក្នុងការដាក់អាហារូបករណ៍ ក៏ដូចជាស្នើសុំអាហារួបករណ៍រដ្ឋាភិបាលចិន ដើម្បីសិក្សាបន្តដូចជាផ្លាស់ប្តូរបទពិសោធន៍សិក្សានៅក្រៅប្រទេសចិន។ »

លោក ថា បញ្ញាជេម បានបន្តទៀតថា«ប្រទេសចិនជាមហាអំណាចមួយនៅក្នុងតំបន់ សព្វថ្ងៃប្រទសវ័យចំណាស់មួយនេះកំពុងមានអភិឌ្ឍយ៉ាងខ្លាំងដូចជា៖វិស័យសំណង់ បច្ចេកវិទ្យានិងវិស័យជាច្រើនផ្សេងទៀត ដូច្នេះការទៅសិក្សានៅប្រទសចិនគឺមិនចាញ់នៅប្រទេសលោកខាងលិចមួយចំនួនទៀតនោះទេ។»

កញ្ញា ទី សុគន្ធដាវី ជានិស្សិតនៃវិទ្យាស្ថានភាសាបរទេសដែលបានចូលរួមស្តាប់បទបង្ហាញក៏មានចំណាប់អារម្មណ៍ចំពោះ«អាហារូបករណ៍»របស់រដ្ឋាភិបាលចិនផងដែរហើយមូលហេតុដែលសុគន្ធដាវីមកចូលរួមស្តាប់បទបង្ហាញគឺចង់ស្វែងយល់បន្ថែមពីអាហារូបការណ៍របស់ចិន។

កញ្ញា ទី សុគន្ធដាវីបានថ្លែងថា «ខ្ញុំបានស្វែងយល់ និងរៀនសូត្រជាច្រើនអំពីអាហារូបករណ៍ចិន ដូចជាសាលាណាដែលយើងគួរជ្រើសរើស? សាលានោះមានមុខវិជ្ជាអ្វីខ្លះ? តំបន់ណាខ្លះដែរយើងគួរទៅបាន? និងបានដឹងពីម្ហូបអាហារ និងបរិយាកាសនៅក្នុងប្រទេសចិន។

លោក ម៉ៅ សីហា ជានិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រាប់ថា លោកពិតជារីករាយ និង អរគុណចំពោះសិស្សច្បងដែលខិតខំចំណាយពេលវេលារបស់គាត់មកជួយបកស្រាយចម្ងល់របស់ប្អូនៗដែលទើបតែជាប់អាហារូបករណ៍ចិន ហើយអ្វីដែលពិសេសជាងនេះទៀត គឺគាត់បានបង្កើតសិក្ខាសាលាមួយនិយាយអំពីអាហារូបករណ៍ដើម្បីទៅរៀននៅប្រទេសចិន។

សីហានីយាយថា «ខ្ញុំមានអារម្មណ៍សប្បាយរីករាយ ហើយក៏អរគុណជាខ្លាំងចំពោះសិស្សច្បងដែលខិតខំចំណាយពេលវេលារបស់គាត់មកជួយបកស្រាយចម្ងល់របស់ប្អូនៗដែលទើបតែជាប់អាហារូបករណ៍ចិន ហើយអ្វីដែលពិសេសជាងនេះទៀត គឺគាត់បានបង្កើតសិក្ខាសាលាមួយនិយាយអំពីអាហារូបករណ៍ដើម្បីទៅរៀននៅប្រទេសចិន។ មួយទៀតទាក់ទងនឹងការជ្រើសរើសសាលាឲ្យបានច្បាស់លាស់មែនទែនដោយសារតែគាត់បានធ្វើឲ្យខ្ញុំយល់ច្បាស់ពីមុខជំនាញខ្ញុំ។ សិស្សច្បងក៏បានផ្តាំផ្ញើឲ្យសិស្សានុសិស្សទាំងអស់ខិតខំរៀនដើម្បីអនាគតខ្លួនឯង និងជួយលើកមុខមាត់ប្រទេសជាតិរបស់យើង។»

សូមបញ្ជាក់ថា នេះជាលើកទី២ហើយដែលក្រុមការងារតំណាងនិស្សិតកម្ពុជាប្រចាំរដ្ឋធានីប៉េកាំង រៀបចំបទបង្ហាញស្ដីពី«អាហារូបករណ៍ទៅសិក្សានៅប្រទេសចិន»។បទបង្ហាញលើកទី១ ធ្វើឡើងក្នុងគោលបំណងឱ្យក្រុមនិស្សិតស្គាល់ពីភូមិសាស្រ្តប្រទេសចិន និង ជីវិតសិក្សានៅប្រទេសចិន។ ២ លក្ខណៈពិសេសនៃអាហារូបករណ៍ដែលគាត់ទទួលបាន។ ៣ ប្រព័ន្ធអប់រំថ្នាក់ឧត្តមសិក្សារបស់ចិន។៤ សាកលវិទ្យាល័យលំដាប់កំពូលនៅចិន និង ណែនាំក្នុងការជ្រើសរើសសាកលវិទ្យាល័យ។ ៥ មុខជំនាញផ្សេងៗដែលកំពុងពេញនិយមនៅក្នុងពេលបច្ចុប្បន្ន ដើម្បីជាពុទ្ធិដល់ពួកគាត់ក្នុងការសម្រេចចិត្ត។

ចំណែកបទបង្ហាញលើកទី២នេះ រៀបចំជូនទៅដល់និស្សិតដែលមានបំណងចង់ដាក់ពាក្យ និង ស្នើសុំអាហារូបករណ៍ ទៅកាន់សាកលវិទ្យាល័យដោយផ្ទាល់ និង មិនចាំបាច់ឆ្លងកាត់ការប្រលង។ បទបង្ហាញនេះបានធ្វើការណែនាំអំពីលក្ខខណ្ឌ និង នីតិវិធីក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB អាហារូបករណ៍រដ្ឋាភិបាលក្រុងសៀងហៃ អាហារូបករណ៍សាកលវិទ្យាល័យវិទ្យាសាស្រ្ត និង បច្ចេកវិទ្យាប៉េកាំង និង អាហារូបករណ៍សាកលវិទ្យាល័យផ្សេងៗទៀតផងដែរ។

ក្រោយបិទការធ្វើបទបង្ហាញលោកជា ពុំសក្ខីណា តំណាងនិស្សិតកម្ពុជាប្រចាំរដ្ឋធានីប៉េកាំង ក៏បានបញ្ជាក់ពីការគាំទ្រ និង ទុកចិត្ត ទាំងស្រុងទៅលើរដ្ឋាភិបាលចិនក្នុងការទប់ស្កាត់ Corona virus ព្រមទាំងជឿជាក់ថា ស្ថានភាពនឹងភាពប្រសើរឡើងវិញក្នុងពេលឆាប់ៗនេះ។តំណាងនិស្សិតកម្ពុជាប្រចាំរដ្ឋធានីប៉េកាំងរូបនេះ ក៏បានសំណូមពរទៅដល់ប្រជាពលរដ្ឋគ្រប់រូប និងសិស្សនិស្សិតទាំងអស់កុំមានការព្រួយបារម្ភ និង បន្តធ្វើការដាក់ពាក្យទៅសិក្សានៅប្រទេសចិនដូចធម្មតា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង