Yearendyearend1140x150

គម្រោងភាពយន្តរបស់កញ្ញា សាន ដាណិច ត្រូវបានមហោស្រពភាពយន្តទីក្រុងកានជួយជ្រោមជ្រែង

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ គម្រោងភាពយន្តរបស់កញ្ញា សាន ដាណិច ដែលមានចំណងជើងថា «To Leave, To Stay» ត្រូវបានមហោស្រពភាពយន្តទីក្រុងកាន ជ្រើសរើសសម្រាប់កម្មវិធីជួយជ្រោមជ្រែងក្នុងគម្រោងភាពយន្តនេះ។ ជាមួយគ្នានោះ កញ្ញា សាន ដាណិច នឹងទៅ និងស្នាក់នៅទីក្រុងប៉ារីស៍រហូតដល់ថ្ងៃទី៣១ ខែកក្កដា ដើម្បីបំពេញការងារលើការតែងនិពន្ធ និងការថតភាពយន្តខ្នាតវែងដំបូងរបស់ខ្លួន។

សមិទ្ធិករ សាន ដាណិច ត្រូវបានមហោស្រពភាពយន្តទីក្រុងកានជ្រើសរើសសម្រាប់កម្មវិធីជួយជ្រោមជ្រែងក្នុងគម្រោងភាពយន្ត ដែលមានចំណងជើងថា «To Leave, To Stay»។ ដោយមានការគាំទ្រពីក្រុមបារាំង កញ្ញា សាន ដាណិច នឹងទៅ និងស្នាក់នៅទីក្រុងប៉ារីស៍រហូតដល់ថ្ងៃទី៣១ ខែកក្កដា ដើម្បីបំពេញការងារលើការតែងនិពន្ធ និងការថតភាពយន្តខ្នាតវែងដំបូងរបស់ខ្លួន។

ដូចសមិទ្ធិករវ័យក្មេងអន្តរជាតិ៥នាក់ផ្សេងទៀតដែរ កញ្ញា សាន ដាណិច នឹងទទួលបានការជួយជ្រោមជ្រែងទាក់ទងនឹងសាច់រឿង ហើយនឹងជួបជាមួយសមិទ្ធិករនានា អ្នកប្រកបអាជីពក្នុងវិស័យភាពយន្ត ក៏ដូចជាតំណាងស្ថាប័នភាពយន្ត។ ជាសមិទ្ធិករ និងជាអ្នកបំពេញការងារដោយសហការជាមួយក្រុមហ៊ុនភាពយន្ត Anti-Archive ចាប់តាំងពីឆ្នាំ២០១៥ កញ្ញា ដាណិច ទទួលបានពានរង្វាន់ចំពោះខ្សែភាពយន្តខ្នាតខ្លីរបស់នាងចំនួនពីរគឺ«មួយលានឆ្នាំ» ដែលចេញកាលពីឆ្នាំ២០១៨ និង «ថ្ងៃរះក្នុងចិត្ត» កាលពីឆ្នាំ២០២០៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង