Yearendyearend1140x150

និស្សិតអាម៉េរិកឆ្លងទ្វីបមកកម្ពុជា ដើម្បីសិក្សាពី«ម្ហូបនិងវប្បធម៌ខ្មែរ»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សាស្រ្តាចារ្យនៃវិទ្យាល័យហាវ៉ៃ មួយរូប បានដឹកនាំនិស្សិតមួយក្រុមពីអាម៉េរិក មកកម្ពុជា ដើម្បីសិក្សាពីរបៀបធ្វើម្ហូបខ្មែរ ព្រមទាំងសិក្សាពីវប្បធម៌ រយៈពេល ៨ សប្តាហ៍។

ប្រភពរូបភាព៖ វីដេអូក្នុង ហ្វេសប៊ុករបស់ Chef Nak

យោងតាមការផ្សព្វផ្សាយក្នុងហ្វេសប៊ុករបស់ Chef Nak បានឱ្យដឹងថា សាស្រ្តាចារ្យបរទេសមួយរូបបានដឹកនាំសិស្សមួយក្រុមដែលសិក្សានៅសាកលវិទ្យាល័យហាវ៉ៃ ( Hawaii) មកកម្ពុជា ក្នុងគោលបំណងសិក្សា និងស្វែងយល់ពីតម្លៃនៃម្ហូបខ្មែរ តើត្រូវធ្វើដោយរបៀបណា និងត្រូវផ្សំគ្រឿងយ៉ាងដូចម្តេចខ្លះ។

ប្រភពរូបភាព៖ វីដេអូក្នុង ហ្វេសប៊ុករបស់ Chef Nak

សាស្រ្តាចារ្យរូបនេះ បានបន្តទៀតថា ការសិក្សាពីភាសាខ្មែរ ម្ហូបខ្មែរ និងវប្បធម៌ខ្មែរនេះនឹងមានរយៈពេល ៨ សប្តាហ៍ ។ នៅក្នុងវីដេអូនោះ ក៏មានជនជាតិអាម៉េរិកមួយរូបដែលមានឈ្មោះក្រៅថា រិទ្ធី បានបង្ហាញអារម្មណ៍សប្បាយរីករាយកំឡុងពេលសិក្សាពីការធ្វើសម្លនំបញ្ចុក ព្រមទាំងសិក្សាពីវប្បធម៌ខ្មែរ។

ប្រភពរូបភាព៖ វីដេអូក្នុង ហ្វេសប៊ុករបស់ Chef Nak

តាមរយៈវីដេអូខាងលើនេះ សាស្រ្តាចារ្យបរទេសក៏បានរៀបរាប់ថា ការធ្វើដំណើរមកសិក្សានៅប្រទេសខ្មែរនេះ ត្រូវបានទទួលការគាំទ្រពី Fulbright នៃសហរដ្ឋអាម៉េរិក៕

ប្រភពរូបភាព៖ វីដេអូក្នុង ហ្វេសប៊ុករបស់ Chef Nak


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង