Yearendyearend1140x150

ក្រុមយុវជនតំណាងកម្ពុជា ទទួលបាន «ជ័យលាភីមួយ» ក្នុងការប្រកួតផ្នែកច្បាប់ នៅអង់គ្លេស

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រុមតំណាងកម្ពុជា ទទួលបានជ័យលាភី ជ័យលាភី សាស្ត្រាចារ្យ David Vaver Spirit of the Moot Award ដ៏មានកិត្យានុភាព នៅក្នុងកម្មវិធីប្រកួតផ្នែកច្បាប់ 21st Oxford International Intellectual Property Law Moot Competition ដែលធ្វើឡើងនៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស។

បើតាមការប្រកាសអបអរសាទរជាសាធារណៈចំពោះក្រុមកម្ពុជា ក្នុងគេហទំព័រហ្វេសប៊ុករបស់ Sok Siphana & Associates បានឱ្យដឹងថា យុវតី មាស រិទ្ធភារ៉ា និងសមាជិកផ្សេងទៀត ក្នុងក្រុមតំណាងកម្ពុជា ទទួលបានជ័យលាភី ជ័យលាភី សាស្ត្រាចារ្យ David Vaver Spirit of the Moot Award ដ៏មានកិត្យានុភាព នៅក្នុងកម្មវិធីប្រកួតផ្នែកច្បាប់ 21st Oxford International Intellectual Property Law Moot Competition ដែលធ្វើឡើងនៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស។

ពានរង្វាន់សាស្រ្តាចារ្យ David Vaver Spirit of the Moot តំណាងឱ្យមិនត្រឹមតែភាពស្និទ្ធស្នាល ការតស៊ូ និងឧត្តមភាពក្នុងការសិក្សារបស់ក្រុមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសារៈសំខាន់នៃការជំរុញឱ្យមានការគោរពគ្នាទៅវិញទៅមក និងចំណង់ចំណូលចិត្តក្នុងវិជ្ជាជីវៈច្បាប់ផងដែរ។គួរកត់សម្គាល់ថា ក្នុងចំណោមប្រជាជាតិអាស៊ាន មានតែប្រទេសកម្ពុជា និងសិង្ហបុរីទេដែលមានឯកសិទ្ធិត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍ដ៏គួរឱ្យគោរពនេះ ដែលបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃសមិទ្ធិផលនេះនៅក្នុងតំបន់របស់យើង។

ការសរសេរតាមរយៈការសិក្សាស្រាវជ្រាវ របស់ក្រុមកម្ពុជា ត្រូវបានទទួលស្គាល់ជាសាកល ដោយធ្វើឱ្យក្រុមកម្ពុជាទទួលបានចំណាត់ថ្នាក់ជាទីពេញចិត្តក្នុងចំណោមសាលាច្បាប់កំពូលទាំង 27 នៅទូទាំងពិភពលោក។ សមិទ្ធិផលជាប្រវត្តិសាស្ត្រនេះ ជាតំណាងឱ្យប្រទេសរបស់យើងជាលើកដំបូងដែលបានទទួលជោគជ័យក្នុងកម្មវិធីថ្នាក់អន្តរជាតិដែលមានការប្រកួតប្រជែងខ្ពស់ពាក់ព័ន្ធនឹងចំណេះដឹងផ្នែកច្បាប់។

គួរបញ្ជាក់ផងដែរថា ការប្រកួតប្រជែងមានការចូលរួមពីសាលាច្បាប់កំពូលៗ និងអ្នកជំនាញផ្នែកច្បាប់ទូទាំងពិភពលោក ដោយមានអ្នកចូលរួមមានបទពិសោធន៍ និងទស្សនៈពាក់ព័ន្ធនឹងផ្នែកច្បាប់។ ជារៀងរាល់ឆ្នាំ ក្រុមនានាប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញសម្រាប់ការទទួលស្គាល់ និងការសរសើរ រួមទាំងពានរង្វាន់សាស្រ្តាចារ្យ David Vaver Spirit of the Moot ដែលអបអរសាទរពីគុណសម្បត្តិដូចជា មិត្តភាព ការតស៊ូ ការគោរពចំពោះដៃគូប្រកួតប្រជែង ចំណង់ចំណូលចិត្ត និងឧត្តមភាពសិក្សា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង