Cct850x100 1

កម្មករ ឬបុគ្គលិកអវត្តមាននៅថ្ងៃចូលឆ្នាំមកវិញនឹងត្រូវដាក់ដោយឡែក និងមិនឱ្យប្រាក់ខែ

សង្គម
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/

ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការថ្មីបន្ថែមចំនួន៤ស្តីពីការលើកការសម្រាករបស់មន្រ្តីរាជការ និយោជិត និងកម្មករ ដោយបន្ថែមនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន រួមទាំងកម្មករទាំងអស់ក្នុងការលើកការសម្រាកក្នុងរដូវចូលឆ្នាំខ្មែរខាងមុខ។

វិធានការថ្មីបន្ថែមទាំង៤ចំណុចនោះ ក្រសួងការងារតម្រូវឱ្យកម្មករត្រូវធ្វើការតាមធម្មតានៅសហគ្រាស ឬគ្រឹះស្ថានរបស់ខ្លួន បើមានអ្នកឈប់ក្នុងរដូវចូលឆ្នាំពេលត្រឡប់មកវិញត្រូវដាក់អោយនូវដោយឡែក១៤ថ្ងៃ មុនឱ្យចូលធ្វើការ ហើយកំឡុងរយៈពេល១៤ថ្ងៃនោះ មិនទទួលបានប្រាក់ខែទេ។

ក្រសួងការងារបានតម្រូវឱ្យម្ចាស់រោងចក្រ សហគ្រាស ត្រូវផ្តល់បញ្ជីរឈ្មោះអ្នកឈប់ដល់អាជ្ញាធរឬសមត្ថកិច្ច ដើម្បីចាត់វិធានការតាមច្បាប់ដែលកំណត់អោយនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ។

ក្រសួងបញ្ជាក់ថា ការដាក់ចេញនូវវិធានការបន្ថែមថ្មីនេះ គឺដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ដែលកំពុងរាតត្បាតទូទាំងសកលលោករួមទាំងកម្ពុជាផងដែរ។ហើយក្រសួងសង្ឃឹមថាគ្រឹះស្ថាន សហគ្រាស ប្រធានរោងចក្រ និងកម្មករនិយោជិតទាំងអស់នឹងចូលរួមអនុវត្តន៍នូវវិធានការនេះអោយមានប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ជាថ្មីថា គិតត្រឹមខែមករារហូតមកដល់បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មានចំនួនអ្នកឆ្លងសរុប ១១៨នាក់(ស្រ្តី៣៥នាក់ និងបុរស ៨៣នាក់) ក្នុងនោះមានអ្នកជាសះស្បើយសរុប ៦៨នាក់ កំពុងសម្រាកព្យាបាល៥០នាក់ ស្លាប់គ្មាន ៕


Khcct banner

អត្ថបទទាក់ទង