Yearendyearend1140x150

អនុប្រធានាធិបតីអាមេរិកផ្តើម«ទស្សនកិច្ច»នៅសិង្ហបុរី និងបន្ទាប់មកទៅវៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោកស្រី ខាម៉ាឡា ហែរីស (Kamala Harris) អនុប្រធានាធិបតីសហរដ្ឋអាមេរិក ប្រភពរូប៖ សារព័ត៌មានរ៉យទ័រ

សិង្ហបុរី៖ លោកស្រី ខាម៉ាឡា ហែរីស (Kamala Harris) អនុប្រធានាធិបតីសហរដ្ឋអាមេរិកបានទៅដល់ប្រទេសសិង្ហបុរីកាលពីថ្ងៃអាទិត្យ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងបន្ទាប់មកទៅប្រទេសវៀតណាម។ក្នុងដំណើរទស្សនកិច្ចនេះមេដឹកនាំជាន់ខ្ពស់អាមេរិករូបនេះនឹងជួបជាមួយមេដឹកនាំសិង្ហបុរីនៅថ្ងៃច័ន្ទនេះ។

សម្រាប់ដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍ពេលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងចំណងមិត្តភាព ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការប្រឆាំងនឹងឥទ្ធិពលចិនដែលកំពុងកើនឡើង។

យោងតាមសារព័ត៌មានរ៉យទ័រ លោកស្រីហារីស នឹងជួបជាមួយប្រធានាធិបតីសិង្ហបុរី Halimah Yacobនិងនាយករដ្ឋមន្រ្តី លី សៀនឡុង ហើយបន្ទាប់មកទៅទស្សនាមូលដ្ឋានទ័ពជើងទឹក Changi និងទស្សនានាវា USS Tulsa ដែលជានាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក។

ដំណើរទស្សនកិច្ចរយៈពេល ៧ ថ្ងៃរបស់លោកស្រី ហារីស មកកាន់តំបន់នេះរួមបញ្ចូលទាំងដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសវៀតណាមផងដែរ។ មន្រ្តីអាមេរិករូបនេះ មានបំណងដោះស្រាយកង្វល់របស់ទីក្រុងវ៉ាស៊ីនតោន អំពីជម្លោះនៅសមុទ្រចិនខាងត្បូង។

ផ្នែកមួយនៃភារកិច្ចរបស់ហារីស ក៏នឹងជួយបញ្ចុះបញ្ចូលមេដឹកនាំនៅសិង្ហបុរីនិងវៀតណាម ចំពោះការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដែលវាមានភាពរឹងមាំ ហើយមិនដូចស្ថានភាពនៅអាហ្វហ្គានីស្ថានឡើយ។

យោងតាមរបាយការណ៍ ដែលបានចេញផ្សាយកាលពីខែមេសា សិង្ហបុរីបានលើកទឹកចិត្តឱ្យមានការចូលរួមរបស់អាមេរិកកាន់តែច្រើននៅអាស៊ី ប៉ុន្តែបានព្រមានថា ចំពោះកិច្ចប្រឹងប្រែង ដើម្បីទប់ទល់នឹងការកើនឡើងនៃឥទ្ធិពលរបស់ចិន គឺមិនផ្តល់ផលល្អទេ។

សិង្ហបុរីជាដៃគូសន្តិសុខដ៏ខ្លាំងបំផុតរបស់អាមេរិក ដោយប្រទេសក្នុងតំបន់អាស៊ានមួយនេះ បានព្យាយាមធ្វើឱ្យមានតុល្យភាពរវាងទំនាក់ទំនងរបស់ខ្លួនជាមួយមហាអំណាចទាំងពីរ គឺសហរដ្ឋអាមេរិក និងចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង