Yearendyearend1140x150

ចិនរកឃើញកូវីដ-១៩លើ«ផ្លែទុរេន»នាំចូលពីថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ កញ្ចប់កេះទុរេននាំចូលពីប្រទេសថៃទៅកាន់ទីក្រុងកានចូវ (Gan zhou) ខេត្តជាំងស៊ីប្រទេសចិន ត្រូវបានអាជ្ញាធរចិនរកឃើញវិជ្ជមានវីរុសកូវីដ-១៩។តែទុរេនទាំង៣០កេះនេះ នៅមិនទាន់បានដាក់លក់នៅក្នុងទីផ្សារនៅឡើយទេ។នេះបើយោងតាមគណណី WeChat ផ្លូវការរបស់ទីក្រុងកានចូវដែលបានចេញផ្សាយថ្ងៃទី១៤ខែសីហា។

យោងតាមរបាយការណ៍របស់អាជ្ញាធរទីក្រុងកានចូវ បានគូសបញ្ជាក់ថា នៅលើកញ្ចប់កេះទុរេនដែលនាំចូលពីប្រទេសថៃត្រូវបានធ្វើតេស្តឃើញវិជ្ជមានវីរុសកូវីដ១៩។ បន្ទាប់ពីទទួលបានរបាយការណ៍នេះ ស្ថាប័នពាក់ព័ន្ធបានចុះទៅយកសំណាក់បុគ្គលិកដែលពាក់ព័ន្ធ និង បានបាញ់សម្លាប់មេរោគនៅកន្លែងនោះជាបន្ទាន់។

ការស៊ើបអង្កេត ការនាំចូលទុរេនពីប្រទេសថៃលើកនេះមានចំនួនសរុប ៣០ កេះ ដែលមិនទាន់ត្រូវបានលក់នៅលើទីផ្សារនៅឡើយ ហើយពេលនេះត្រូវបានរក្សារទុកដើម្បីត្រួតពិនិត្យបានយ៉ាងល្អ។ចំពោះលទ្ធផលនៃការយកសំណាកកម្មករដឹកជញ្ជូន អ្នកគ្រប់គ្រង និងបុគ្គលិកដទៃទៀតវិញ លទ្ធផលតេស្តគឺអវិជ្ជមានទាំងអស់។

បច្ចុប្បន្ននេះអ្នកពាក់ព័ន្ធទាំងអស់ត្រូវបានដាក់អោយធ្វើចត្តាឡីស័កបន្ត ដើម្បីត្រួតពិនិត្យ មកដល់ពេលនេះសុខភាពរបស់ពួកគាត់មិនមានអ្វីខុសប្រក្រតីឡើយ ខណៈទីតាំងខាងលើនិងផ្លែឈើដែលពាក់ព័ន្ធនឹងវីរុសកូវីដ-១៩ទាំងអស់ត្រូវបានសម្លាប់មេរោគ។

អាជ្ញាធរទីក្រុងកានចូវ បានអំពាវនាវសាធារណជនឱ្យមានការប្រុងប្រយ័ត្ននៅពេលទិញផ្លែឈើដែលនាំចូលពីបរទេស និងផលិតផលស្រស់ដោយគួរតែទៅទិញនៅផ្សារទំនើបឬទីផ្សារដែលត្រឹមត្រូវតាមស្តង់ដារ ហើយត្រូវយកចិត្តទុកដាក់ចំពោះព័ត៌មានអំពីប្រភពដើម ការធ្វើតេស្តនិងការសម្លាប់មេរោគជាដើម។

អាជ្ញាធរទីក្រុងកានចូវ បានសង្កត់ធ្ងន់ថា កុំទិញទំនិញនិងអាហារនាំចូលពីមានប្រភពមិនច្បាល់លាស់ ហើយកុំទិញទំនិញតាមអ៊ីនធឺណិត ឬក្រៅប្រទេសពីតំបន់ដែលមានហានិភ័យមធ្យម និងខ្ពស់នៃជំងឺកូវីដ-១៩ ។នៅពេលទទួលបានទំនិញ ឬរបស់របរផ្សេងៗពីអ្នកដឹកជញ្ជូន គួរតែយកវិធីការការពារផ្ទាល់ខ្លួនដោយកំចាត់មេរោគលើរបស់របរឬដាក់វានៅកន្លែងបើកចំហ មួយរយៈពេលសិន និងត្រូវលាងដៃនិងសម្លាប់មេរោគភ្លាមៗបន្ទាប់ពីទទួលបានទំនិញទាំងនោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង