Cct850x100 1
1800px x h300px kh

អ៊ីរ៉ង់បដិសេធថាមិនបានធ្វើការវាយប្រហារទៅលើនាវាដឹកប្រេងរបស់អ៊ីស្រាអែលឡើយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ The Times of Israel

អ៊ីរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ, អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Khatibzad បានបដិសេធនៅថ្ងៃទី ១ ថា អ៊ីរ៉ង់មិនបានវាយប្រហារនាវាដឹកប្រេង ដែលគ្រប់គ្រងដោយក្រុមហ៊ុនអ៊ីស្រាអែលទេ។ លោកបានបញ្ជាក់ថា អ៊ីស្រាអែលត្រូវតែបញ្ឈប់ការចោទប្រកាន់មិនពិតប្រាកដ ដែលទាក់ទងនឹងការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើនាវាដឹកប្រេងនោះ។

យោងតាមរបាយការណ៍បានឲ្យដឹងថា នាវាដឹកប្រេង “Mercer Street” ដែលគ្រប់គ្រងដោយក្រុមហ៊ុនអ៊ីស្រាអែលមួយគ្រឿង ត្រូវបានយន្តហោះគ្មានមនុស្សបើកបុក នៅដែនទឹកក្បែរប្រទេសអូម៉ង់ កាលពីថ្ងៃទី ២៩ ខែកក្កដា ដោយបានធ្វើឲ្យសមាជិកនាវិកពីរនាក់បានស្លាប់៕

Khcct banner

អត្ថបទទាក់ទង