Yearendyearend1140x150

បុគ្គលិកភ្នាក់ងារទេសចរណ៍ខ្លះប្តូរមុខរបរទៅអ្នកដឹកឥវ៉ាន់,កម្មករសំណង់ ឬអ្នកធ្វើចម្ការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកជំទាវ ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា

ភ្នំពេញ៖សមាជិកទីភ្នាក់ងារសមាគមទេសចរណ៍កម្ពុជាប្រមាណជា៨០%បានបោះបង់ចោលតួនាទីរបស់ខ្លួន។ការបោះបង់នេះដោយសារតែការខ្វះខាតចំណូល ទើបសមាជិក ឬបុគ្គលិកសមាគមទេសចរណ៍ចាប់យករបរផ្សេងៗដូចជា លក់កាហ្វ អ្នកដឹកឥវ៉ាន់ កម្មករសំណង់ ឬអ្នកធ្វើចម្ការជាដើម។

លោកជំទាវ ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ថា ដោយសារតែការខ្វះខាតចំណូលដែលបណ្តាលមកពីបញ្ហាកូវីដ-១៩បានធ្វើឱ្យសមាជិក ឬបុគ្គលិកទីភ្នាក់ងារទេសចរណ៍កម្ពុជាបានបោះបង់ចោលតួនាទីរបស់ខ្លួន ហើយចាប់យកមុខរបរថ្មីដែលចាកឆ្ងាយពីអាជីពវិជ្ជាជីវៈមួយនេះ។

បើតាមលោកជំទាវបន្តថា របរថ្មីដែលបុគ្គលិកសមាគមទេសចរណ៍ចាប់យកមានដូចជា ការលក់តាមអនឡាញ លក់ដីឡូដ៍ លក់កាហ្វ អ្នកដឹកឥវ៉ាន់ កម្មករសំណង់ ឬអ្នកធ្វើចម្ការជាដើម ជារួមឱ្យតែអាចរកចំណូលបាន ហើយជាការងារស្របច្បាប់គឺពួកគាត់អាចធ្វើបានទាំងអស់ដោយមិនមានការរើសអើងឡើង។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍រូបនេះលើកឡើងថា បច្ចុប្បន្ន កម្ពុជាមិនទាន់បើកទិដ្ឋការសម្រាប់ទេសចរណ៍នៅឡើយទេ ដូចនេះពុំមានភ្ញៀវទេសចរណាមួយចូលមកកម្សាន្តនៅកម្ពុជានៅឡើយទេ។ក្រៅពីនេះក៏មានភ្ញៀវមួយចំនួនតូចដែលបានទាក់ទងមកខាងសមាគមទីភ្នាក់ងារទេស ហើយភ្ញៀវទាំងនោះជាភ្ញៀវដែលមានការងារចាំបាច់ត្រូវចេញ-ចូលនៅកម្ពុដូចវិនិយោគគិន អ្នកជំនាញ ឬអ្នកការទូតជាដើម ហើយភាគច្រើនជាភ្ញៀវជនជាតិចិន អឺរ៉ុប។

តែយ៉ាងណាក៏ដោយ បើទោះបីជាពុំមានភ្ញៀវទេសចរក្រៅស្រុកមកកម្ពុជាក៏ដោយ ក៏កម្ពុជានៅតែមានចរន្តទេសចរណ៍ក្នុងស្រុកដែរ។ ទេសចរណ៍ក្នុងស្រុកអាចជួយដល់ក្រុមហ៊ុនទេសចរណ៍បានខ្លះៗដែល ដោយការទិញកញ្ចប់ទេសចរណ៍ដើរព្រៃ និង ទេសចរណ៍ផ្សងព្រេងនានា ដែលអាចឱ្យសមាជិកសមាគមទីភ្នាក់ងារទេសចរណ៍មានការងារធ្វើ រកចំណូលបានខ្លះៗ និងមានទឹកចិត្តដើម្បីបន្តការងារនៅក្នុងជំនាញនេះផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្ពុជាមានភ្ញៀវទេសចរដើរលេងកម្សាន្តសរុប ៦៩,៥៤៩ នាក់ ក្នុងរយៈពេលពីរថ្ងៃ ២៤-២៥ ខែកក្កដា ឆ្នាំ២០២១។ក្នុងចំណោមភ្ញៀវទេសចរសរុប មានភ្ញៀវជាតិចំនួន ៦៨,២៥១ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,២៩៨ នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង