Yearendyearend1140x150

«ជនបរទេស»ជាង២ពាន់នាក់នៅខេត្តសៀមរាបសម្រុកទៅចាក់វ៉ាក់សាំងកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
«ជនបរទេស»ជាង២ពាន់នាក់នៅខេត្តសៀមរាបសម្រុកទៅចាក់វ៉ាក់សាំងកូវីដ(ប្រភពរូប៖ មន្ទីរព័ត៌មានខេត្តសៀមរាប)

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ២០ កក្កដានេះបានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ជនបរទេសដោយដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនដល់ជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាប។ ក្នុងនោះជនជាតិបរទេសប្រមាណ ២១២០នាក់ បានធ្វើសំណើរមកកាន់រដ្ឋបាលខេត្តសៀមរាប ដើម្បីទទួលបានចាក់វ៉ាក់សាំង។

លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃជូនជនបរទេសដែលកំពុងស្នាក់នៅក្នុងខេត្តសៀមរាប បានចាប់ដំណើរការហើយ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ។

លោក លីវ សុខុន បានបន្តថា ជនបរទេសជាង២ពាន់នាក់នៅខេត្តសៀមរាប សម្រុកទៅចុះឈ្មោះទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយនេះបញ្ជាក់ថា ជនបរទេសមានការជឿទុកចិត្តចំពោះវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ឲ្យដោយឥតគិតថ្លៃនេះ។

គួររម្លឹកថា យុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅខេត្តសៀមរាប ជំហានទី១ បានចាប់ផ្តើមពីក្រុងសៀមរាប កាលពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ខណៈតាមបណ្តាស្រុកទាំង១១ របស់ខេត្តសៀមរាប បានចាប់ផ្តើមកាលពីថ្ងៃទី១៤ ខែកក្កដា ២០២១៕

ប្រភពរូប៖ មន្ទីរព័ត៌មានខេត្តសៀមរាប
ប្រភពរូប៖ មន្ទីរព័ត៌មានខេត្តសៀមរាប


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង