Yearendyearend1140x150

កម្ពុជានឹងរងសម្ពាធទាប់ពីកូនព្យុះ«សេមប៉ាកា»ចាប់ពីថ្ងៃទី១៩-២២ខែកក្កដា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ព្យះនៅកំពង់ចម្លងអរិយក្សត្រកន្លងទៅ។រូបភាព៖FB

ភ្នំពេញ៖ ប្រទេសកម្ពុជានឹងទទួលរងប្រព័ន្ធសម្ពាធទាប់កូនព្យុះ សេមប៉ាកា "CEMPAKA"ចាប់ពីថ្ងៃទី១៩-២២ ខែកក្កដា។នេះបើយោងតាមសេចក្តីជូនដំណឹងក្រសួងធនធានទឹក និង ឧតុនិយម។ក្រសួងបានអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់បង្កើនការ យកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជា យថាហេតុ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា ព្យុះទី ៦ ឈ្មោះ "IN-FA" ដែលបានកើតនៅលើសមុទ្រ ប៉ាស៊ីហ្វិក កាលពីវេលាម៉ោង ០១ យប់ម្សិលមិញនោះ នៅថ្ងៃនេះ បានវិវត្តន៍ទៅជាព្យុះទីហ្វុង និង ដើរតម្រង់ឆ្ពោះទៅខាងកើតប្រទេសចិន។ នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះ មានវិសម្ពាធមួយ ដែលស្ថិតនៅក្នុងសមុទ្រ ចិនគៀកនឹងហុងកុង បានបង្កើនឥទ្ធិពលទៅជាកូនព្យុះថ្មីទី៧ ឈ្មោះ សេមប៉ាកា "CEMPAKA" នៅភាគខាងលើសមុទ្រចិនខាងត្បូង នឹងធ្វើដំណើរឆ្ពោះចូលទៅភាគ ខាងត្បូងប្រទេសចិន ។

យោងតាមការព្យាករ ជ្រលងនៃកូនព្យុះ សេមប៉ាកា "CEMPAKA" រួមជាមួយខ្យល់មូសុង និរតីខ្លាំង ដោយភ្ជាប់ជាមួយប្រព័ន្ធសម្ពាធទាប់ ITCZ នឹងមានឥទ្ធិពលមកលើប្រទេសកម្ពុជានឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ មានស្ថានភាព ដូចខាងក្រោម ៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាប នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីបង្គរទៅច្រើនលាយឡំជាមួយខ្យល់កន្ត្រាក់ក្នុងកម្រិតខ្លាំង ។ ២- បណ្តាខេត្តនៅតាមតំបន់ដងទន្លេមេគង្គ, ជួរភ្នំដងរែក និងជួរភ្នំក្រវាញ នឹងអាចមានភ្លៀងធ្លាក់ ពីបង្គរទៅច្រើន លាយឡំជាមួយខ្យល់កន្ត្រាក់ក្នុងកម្រិតខ្លាំង ។ ៣- តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ ពីបង្គរទៅច្រើន ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ និងខេត្តកោះកុង ។ នៅលើផ្ទៃសមុទ្រ នឹង អាចម័នភ្លៀង ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង