Foton on ads news final
Business cambodia facebook quote banner  w 960px x h150px
Photo 2022 08 27 11.03.25
Photo 2022 09 21 17.27.20
Cc time 1800 x 300
San house

៣ខែដើមឆ្នាំ២០២០កម្ពុជានាំចេញផលិតផលទៅក្រៅប្រទេសបានជិត៣លានតោន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ប្រភពរូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ភ្នំពេញ៖ រយៈពេល៣ខែដើមឆ្នាំ២០២០ កម្ពុជាបាននាំចេញនូវផលិតផលជាផ្លូវការ និងក្រៅផ្លូវការជិត៣លានតោនទៅក្រៅប្រទេស។ផលិតផលទាំងនោះមាន អង្ករ ជ័រកៅស៊ូ ថ្នាំជក់ ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត ផ្លែចេកស្រស់ ផ្លែស្វាយ និង ផលិតផលកសិកម្មផ្សេងៗទៀត។ ការនាំចេញផលិតផលទាំងនេះ ភាគច្រើនគឺនៅប្រទេសជិតខាង និងប៉ែកអឺរ៉ុប ដូចជា ថៃ វៀតណាម បារាំង អាមេរិក ជាដើម។

យោងតាមការកត់ត្រាដោយអគ្គនាយកដ្ឋានកសិកម្ម តួលេខនៃការនាំចេញកសិផល នៅរយៈពេល៣ខែដំបូងនេះ ការកត់ត្រាការនាំចេញផ្លូវការមានចំនួន ១,៦៣៨,៣៣៨តោន និងក្រៅផ្លូវការមានចំនួន១,២៩៨,៦៥៤ តោន។

ចំពោះការនាំចេញជាផ្លូវការ មានដូចជាអង្ករ ចំណិតដំឡូងមីក្រៀម-ស្រស់ ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត សណ្តែកសៀង ផ្លែចេកស្រស់ ផ្លែស្វាយ ម្រេច បន្លែ ជ័រកៅស៊ូ ថ្នាំជក់ ជាដើម។

បើតាមក្រសួងកសិកម្ម នៅរយៈពេល៣ខែមកនេះ កម្ពុជានាំចេញផ្លូវការ នូវអង្ករបានជាង២៣ម៉ឺនតោន, ដំឡូងមីប្រមាណ១.១លាន តោន, គ្រាប់ស្វាយចន្ទី ជាង១២ម៉ឺនតោន, គ្រាប់ពោធជាង២.៥ម៉ឺន តោន, ផ្លែចេកស្រស់ជាង៧.៦ម៉ឺនតោន, ផ្លែស្វាយជាង២.៥ម៉ឺនតោន និងផលិតផលផ្សេងៗទៀត ជាង៤.៥ម៉ឺនតោន។

រីឯការនាំចេញក្រៅផ្លូវការមានដូចជា ស្រូវ និងដំឡូងមីស្រស់។ ក្នុងនោះការនាំចេញស្រូវមានចំនួនជាង៨៤ម៉ឺនតោន និងដំឡូងមីស្រស់ជាង៤៤ម៉ឺនតោន។

ចំពោះការនាំចេញអង្កររយៈពេល៣ខែ ដើមឆ្នាំ២០២០ សម្រេចបាន ៩៤៨,០៦៥តោន មានកំណើន ៣៥,២០% ធៀបនឹងឆ្នាំ២០១៩។ ការនាំចេញទៅសហភាពអ៊ឺរ៉ុប មានចំនួន ៧០ ០៤០តោន មានកំណើន ៣៥,៧៨% គិតក្នុងរយៈពេលដូចគ្នា ហើយនាំចេញទៅប្រទេសចិនមានចំនួន ១០១ ៣៤៧លោន កើន ៣៤,៧៤% គិតក្នុងរយៈពេលដូចគ្នា៕

ពាក្យទាក់ទង: កសិកម្ម
Khcct banner

អត្ថបទទាក់ទង