Cct850x100 1
1800px x h300px kh

តម្លៃសរុបនៃផលិតផលកសិកម្មសត្វ និងការនាំចេញផលិតផលកសិកម្មសត្វនៅឆ្នាំ២០២០

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/


ភ្នំពេញ៖ តម្លៃសរុបនៃផលិតផលកសិកម្មសម្រាប់អនុវិស័យផលិតកម្មសត្វនៅក្នុងឆ្នាំ២០២០មានចំនួន១ ៨២៧ ១៩៩ ៩៨៣ ដុល្លារអាមេរិក ហើយការនាំចេញផលិតផលកសិកម្មសត្វសរុបមានចំនួន ៦១ ៣០៤ ០០០ ដុល្លារអាមេរិក។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២០ កម្ពុជាទទួលបានតម្លៃសរុបតាមប្រភេទសត្វ និងស៊ុតមានដូចជា គោក្របី, ជ្រូក,បក្សី, សត្វផ្សេងៗទៀត និងស៊ុតមាន់-ទា ។

របាយការណ៍បានឱ្យដឹងថា តម្លៃសរុបតាមប្រភេទសត្វ និងស៊ុតក្នុងនោះគោក្របីចំនួន ៨៩៥,៩៨ លានដុល្លារអាមេរិក(៨៩ ៥៩៨តោន), ជ្រូក ចំនួន ៥៤៤, ៧៦៥លានដុល្លារអាមេរិក(១០៨ ៩៥៣តោន), បក្សី ចំនួន ២៣១,០១៦លានដុល្លារអាមេរិក(៥៧ ៧៥៤តោន), សត្វដ៏ទៃទៀត ចំនួន ១,៥២លានដុល្លារអាមេរិក(១៥២តោន) និងស៊ុតមាន់-ទា ចំនួន១៥៨,៣១៦លានដុល្លារអាមេរិក(១ ៨០៩តោន)។

ក្រៅពីផលិតផលកសិកម្មសត្វ កម្ពុជាក៏មានផលិតផលកសិកម្មផ្សេងៗទៀតដែរដូចជា ផលិតផលជលលផ ផលិតផលព្រៃឈើ និងផលិតផលកៅស៊ូជាដើម។

របាយការណ៍បានបញ្ជាក់ថា កម្ពុជាទទួលបានតម្លៃផលិតផលកសិកម្មសរុបចំនួន ៤ ២៦៥ ៤១៧ ៤២០ ដុល្លារអាមេរិក រីឯតម្លៃសរុបនៃការនាំចេញផលិតផលកសិកម្មទាំងអស់នេះមានចំនួន ៦០៤ ៨២៦ ០០០ ដុល្លាអាមេរិក៕


ពាក្យទាក់ទង: កសិកម្ម
Khcct banner

អត្ថបទទាក់ទង