Yearendyearend1140x150
Img 0571

ទំនិញកសិកម្មកម្ពុជា៥មុខគ្រោងនាំចេញទៅចិន ក្រោយការចរចារពាណិជ្ជកម្មសេរីកម្ពុជា-ចិនចប់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ​ ឆេងស៊ីម
/
ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។

ភ្នំពេញ៖ ទំនិញកសិកម្ម ឬដំណាំអាទិភាពចំនួន៥មុខនឹងត្រូវនាំចេញទៅទីផ្សារប្រតេសចិនបន្ទាប់ពីការបញ្ចប់កិច្ចចរចារពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ មុខទំនិញទាំងនោះមានដូចជា ស្វាយ មៀនប៉ៃលិន ទឹកមាត់ត្រចៀកកម្ម ដូងក្រអូប និងផ្លែស្រកានាគ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វិធានការជំរុញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក» នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។

ឯកឧត្តមបណ្ឌិត ងិន ឆាយ មានប្រសាសន៍ថា កម្ពុជានឹងអាចនាំចេញទំនិញកសិកម្ម ឬដំណាំអាទិភាពចំនួន៥មុខមានដូចជា ស្វាយ មៀនប៉ៃលិន ទឹកមាត់ត្រចៀកកម្ម ដូងក្រអូប និងផ្លែស្រកានាគ ទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីបញ្ចប់ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។

ឯកឧត្តមបានបន្ថែមថា កម្ពុជាក៏ធ្លាប់បានដាក់លិខិតស្នើសុំការនាំចេញជាកញ្ចប់នូវទំនិញអាទិភាពទាំង៥នេះដែរ ក៏ប៉ុន្តែភាគីចិនបានអនុវត្តនូវគោលការណ៍កឯកភាពមួយ-នាំចេញមួយ មានន័យថាមុខទំនិញនីមួយៗត្រូវមានការចរចារយ៉ាងច្បាស់លាល់ ហើយត្រូវនាំចេញម្តងមួយៗ ដែលជាហេតុធ្វើឱ្យមានការរាំងស្ទះនូវការនាំចេញទំនិញទៅចិន។

ឯកឧត្តមក៏បានព្យាករណ៍ថា កម្ពុជាអាចនាំចេញស្វាយនៅដើមឆ្នាំ២០២១ ហើយនៅចុងឆ្នាំ២០២១ ឬនៅដើមឆ្នាំ២០២២ កម្ពុជាអាចនាំចេញផ្លែមៀនប៉ៃលិនទៅទីផ្សារប្រទេសចិនបាន។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏កំពុងចរចារលើឯកសារដែលបានដាក់រួចជាស្រេចក្នុងការនាំចេញ គឺមានម្រេច នឹងទឹកមាត់ត្រចៀកកាំ។

បន្ទាប់ពីនេះ មុខទំនិញដែលត្រូវពិចារណាក្នុងការនាំចេញទៅទីផ្សារចិនមានដូចជា ដូងក្រអូប និងធុរ៉េន ដែលសិទ្ធតែជាសក្តានុពលដំណាំហូបផ្លែ និងដំណាំផ្សេងៗទៀតដូចជា ផ្លែស្រកានាគ ផ្លែខ្នុរ ជាដើម។ចំណែកដំណាំជាគ្រាប់ គឺយើងតម្រង់ទិសសម្រាប់ពោតក្រហម ដែលជាដំណាំសក្តានុពល និងមានផ្ទៃដី និងផលិតកម្មធំបន្ទាប់ពីដំណាំស្រូវ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង