Cct850x100 1
1800px x h300px kh

FAថ្កោលទោសចំពោះការរើសអើងជាតិសាសន៍ទៅលើកីឡាករបន្ទាប់ពីការចាញ់វគ្គផ្តាច់ព្រ័ត្ររបស់អង់គ្លេស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

FA ៖សារព័ត៌មានរ៉យទ័រ, សមាគមបាល់ទាត់អង់គ្លេស បានចេញសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃច័ន្ទនេះ ដោយថ្កោលទោសចំពោះការរំលោភបំពានការរើសអើងជាតិសាសន៍លើកីឡាករ បន្ទាប់ពីការចាញ់របស់អង់គ្លេសបានចាញ់ប្រទេសអ៊ីតាលីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro ២០២០ កាលពីថ្ងៃអាទិត្យ។

ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ បន្ទាប់ពីម៉ោងបន្ថែម ហើយក្រុមជម្រើសជាតិអ៊ីតាលីបានឈ្នះក្នុងលទ្ធផល ៣-២ ដោយកីឡាករអង់គ្លេស Marcus Rashford, Jadon Sancho និង Bukayo Saka បានបាត់គ្រាប់ដែលទាត់។

សេចក្តីថ្លែងការណ៍បាននិយាយថា FA បានថ្កោលទោសយ៉ាងខ្លាំងចំពោះការរើសអើងគ្រប់ទម្រង់ទាំងអស់ ហើយត្រូវបានធ្វើឱ្យមានការស្អប់ខ្ពើមចំពោះការរើសអើងជាតិសាសន៍តាមអ៊ិនធឺរណែត ដែលបានផ្តោតលើកីឡាករអង់គ្លេសមួយចំនួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ក្រុមជម្រើសជាតិអង់គ្លេស ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះការរំលោភបំពានដែលបានជះឥទ្ធិពល ដល់កីឡាកររបស់ខ្លួននៅលើបណ្តាញសង្គម។

ប៉ូលីសបាននិយាយ នៅលើគេហទំព័រធ្វីតធើថា យើងដឹងអំពីការបញ្ចេញមតិលើបណ្តាញសង្គមដែលមានការវាយប្រហារ និងការរើសអើងជាតិសាសន៍ ដែលសំដៅទៅរកកីឡាករបាល់ទាត់បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro ២០២០។

អភិបាលក្រុងឡុងដ៍លោក Sadiq Khan បានអំពាវនាវឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដកមាតិកាបែបនេះ ចេញពីវេទិការបស់ពួកគេ៕

ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ
ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ
ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ
ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ


Khcct banner

អត្ថបទទាក់ទង