Cct850x100 1
1800px x h300px kh

«ទីក្រុងហូជីមិញ» ក្លាយជាតំបន់រងគ្រោះខ្លាំងដោយសារតែមេរោគប្រភេទថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ក្រុមគ្រូពេទ្យវៀតណាម កំពុងបំពេញការងារ។ រូបភាព ប្រភព៖ VNexpress

វៀតណាម៖ ប្រទេសវៀតណាមបានកត់ត្រាអំពីករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ប្រភេទថ្មីក្នុងស្រុកចំនួន ២៥៤ ករណីកាលពីរសៀលថ្ងៃអាទិត្យនេះ ដោយនាំឱ្យមានករណីសរុបនៅក្នុងទីក្រុងហូជីមិញមានចំនួន ៥,៨៦៥ ករណី។ ចំនួននេះ ធ្វើឱ្យទីក្រុងហូជីមិញដបានក្លាយជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរបំផុតនៅដំណាក់កាលនៃការឆ្លងមេរោគប្រភេទថ្មីចុងក្រោយ។

បើតាមសារព័ត៌មានVnexpress ករណីវិជ្ជមានកូវីដប្រភេទថ្មីចំនួន ២១៣ ត្រូវបានកត់ត្រានៅក្នុងទីក្រុងហូជីមិញ ១១ករណី នៅប៊ិញដុង ១០ករណីនៅភូយឿន ៥ករណីនៅឡុងអាន ៤ករណីនៅប៊ិញឌិញ ២ករណីនៅវីញឡុង និងខេត្តមួយចំនួនទៀត។

បើតាមប្រភពដដែល មានអ្នកវិជ្ជមានចំនួន ២១១ ករណីនៅក្នុងមណ្ឌលសុខភាពមួយនៅទីក្រុងហូជីមិញ ដោយបច្ចុប្បន្នកំពុងដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា និងកំពុងចត្តាឡីស័ក ចំណែកពីរនាក់ទៀតកំពុងតាមដាន។

សូមជម្រាបជូនថា ប្រទេសវៀតណាមបានកត់ត្រាករណីនៃការឆ្លងកូវីដ១៩ចំនួន ១៦,០៩៦ ករណីនៅក្នុងទីក្រុងចំនួន ៥២ ក្នុងចំណោមខេត្តទាំង ៦៣ របស់ខ្លួនចាប់តាំងពីមានការផ្ទុះឡើងនៃ Covid-១៩ លើកទី ៤ នៅក្នុងប្រទេសកាលពីថ្ងៃទី ២៧ ខែមេសា៕

Khcct banner

អត្ថបទទាក់ទង