Yearendyearend1140x150

វៀតណាមលើកលែងទោសប្រហារជីវិតទណ្ឌិតវៀតណាម ១៨នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកទោសនៅខេត្ត Vinh Phuc ភាគខាងជើងនៃប្រទេសវៀតណាមថតក្នុងខែកញ្ញា ឆ្នាំ ២០២២/ VN Express

វៀតណាម៖ លោកប្រធានាធិបតីវៀតណាម Vo Van Thuong បានចុះហត្ថលេខាលើសេចក្តីសម្រេចមួយកាលពីថ្ងៃពុធដើម្បីកាត់បន្ថយទោសប្រហារជីវិតមកត្រឹមដាក់ពន្ធនាគារអស់មួយជីវិតសម្រាប់អ្នកទោសចំនួន ១៨ នាក់ដែលបានដាក់ញត្តិសម្រាប់ការបន្ធូរបន្ថយទោស។ការសម្រេចនេះធ្វើឡើងដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ ហើយតាមសំណើរបស់ប្រធានចៅក្រមនៃតុលាការប្រជាជនកំពូល របស់វៀតណាម។

 លោកប្រធានាធិបតីវៀតណាម Vo Van Thuong

យោងតាមការិយាល័យ ការសម្រេចចិត្តនេះបង្ហាញពី គោលនយោបាយមនុស្សធម៌របស់បក្សកុម្មុយនិស្ត និងរដ្ឋចំពោះមនុស្សដែលប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ផ្តល់ឱកាសឱ្យពួកគេត្រឡប់ទៅជួបជុំគ្រួសារ រឺ កាត់បន្ថយពីប្រហារជីវិតមកត្រឹមជាពន្ធនាគារមួយជីវិត។

លោកប្រធានាធិបតីវៀតណាមបានធ្វើការសម្រេចចិត្តស្រដៀងគ្នានេះចំពោះអ្នកទោសចំនួន ១១ នាក់ក្នុងខែសីហា ក្នុងឱកាសបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែកញ្ញា។ក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាមបានចែងថា បុគ្គលដែលត្រូវបានកាត់ទោសប្រហារជីវិតអាចដាក់ញត្តិឱ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងរយៈពេលប្រាំពីរថ្ងៃបន្ទាប់ពីសាលក្រមរបស់តុលាការចូលជាធរមាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: វៀតណាម
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង