Yearendyearend1140x150

វៀតណាមផ្ញើសារអបអរសាទរ«បក្សប្រជាជនកម្ពុជា»ដែលបានឈ្នះឆ្នោតដោយយុត្តិធម៌

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong (ស្តាំ) ជួបពិភាក្សាការងារជាមួយប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅទីក្រុងហាណូយ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។

វៀតណាម៖ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានផ្ញើលិខិតអបអរសាទរជូនចំពោះប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចហ៊ុនសែន និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ប្រកបដោយជោគជ័យ។

ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីកម្ពុជា ដើម្បីអបអរសាទរដែលឈ្នះឆ្នោត និងបញ្ចប់ការបោះឆ្នោតដោយរលូន ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ក៏បានសម្តែងការអបអរសាទរចំពោះសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាផងដែរ។

អគ្គលេខាធិកា និងថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមបានអបអរសាទរកម្ពុជាចំពោះការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ប្រកបដោយជោគជ័យ ជាពិសេសចំនួនអ្នកទៅបោះឆ្នោតខ្ពស់ និងសុវត្ថិភាព សេរីភាព និងភាពយុត្តិធម៌នៃការបោះឆ្នោត ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អ្នកបោះឆ្នោតកម្ពុជាចំពោះការអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត។

ប្រមុខបក្សវៀតណាមក៏បានអបអរសាទរដល់គណបក្សប្រជាជនកម្ពុជាចំពោះជ័យជម្នះដ៏ធំធេងរបស់ខ្លួនក្នុងការបោះឆ្នោតវៀតណាមចាត់ទុកលទ្ធផលបោះឆ្នោតជាថ្មីម្តងទៀតបានបញ្ជាក់ពីតួនាទី និងឋានៈរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

មេដឹកនាំវៀតណាមបានសម្តែងនូវជំនឿថា កម្ពុជានឹងបង្កើតរដ្ឋសភាថ្មី និងរដ្ឋាភិបាលថ្មីក្នុងពេលឆាប់ៗនេះ ដើម្បីបន្តដឹកនាំប្រជាជនកម្ពុជាលើមាគ៌ានៃការអភិវឌ្ឍន៍ប្រទេសប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព ដែលមានតួនាទី និងចីរភាពក្នុងតំបន់ និងពិភពលោកទាំងមូល។

អំពីទំនាក់ទំនងវៀតណាម-កម្ពុជា វៀតណាមជឿជាក់ថាទំនាក់ទំនងនៃប្រទេសទាំងពីរគឺជាមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្តរភាពយូរអង្វែងរវាងប្រទេសទាំងពីរនឹងត្រូវបានពង្រឹងបន្ថែមទៀត និងរីកចម្រើនកាន់តែខ្លាំងឡើង ដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងពីរ សហគមន៍អាស៊ាន ក៏ដូចជាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: វៀតណាម
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង