Yearendyearend1140x150

រដ្ឋសភានឹងបោះឆ្នោត«កែសម្រួលសមាសភាពរាជរដ្ឋាភិបាល» នៅព្រឹកនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រដ្ឋសភានៃកម្ពុជានឹងបើកសម័យប្រជុំវិសាមញ្ញពេញអង្គបោះឆ្នោត «កែសម្រួលសមាសភាពរាជរដ្ឋាភិបាល»ដែល​គ្រោងនឹងធ្វើឡើងនៅព្រឹកថ្ងៃទី៣០មីនានេះ។បើតាមគម្រោងកិច្ចប្រជុំក៏នឹងមានការអញ្ជើញចូលរួមប្រជុំពីសំណាកសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ហើយបន្ទាប់ពីបញ្ចប់ប្រជុំវិសាមញ្ញរដ្ឋសភា សម្តេច ហ៊ុន សែន នឹងធ្វើការថ្លែងសារជាសាធារណៈពីរដ្ឋសភាផ្ញើជូនទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។

គួរបញ្ជាក់ថា បើតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា  អង្គប្រជុំបានអនុម័តបើក​សម័យប្រជុំរដ្ឋសភា​ជាវិសាមញ្ញ នីតិកាលទី៦ នៅថ្ងៃទី៣០ មីនា ឆ្នាំ២០២០នេះ វេលាម៉ោង៨ ដោយមានរបៀបវារៈ ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត លើការតែងតាំង និងកែសម្រួលសមាសភារាជរដ្ឋាភិបាលបច្ចុប្បន្ន។

ការប្រជុំរបស់បោះឆ្នោតកែសម្រួលសមាសភាពរាជរដ្ឋាភិបាលថ្មីនាពេលនេះ គឺធ្វើឡើងតាមសំណើររបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនេះ គឺមិនមែនជាលើកទី១ទេសម្រាប់ប្រទេស​កម្ពុជា។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: រដ្ឋសភា
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង