Cctime ezgif.com resize
Img 0571

រដ្ឋសភាតែងតាំង«តំណាងរាស្រ្ត»ថ្មី២រូប ជំនួសឯកឧត្តមសុខ សុកាននិងលោកជំទាវបាន ស្រីមុំ

នយោបាយ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
 ឯកឧត្តម សៅ សារ៉ាត់ និង ឯកឧត្តម លី ស៊ុគ្រី  (រូបភាព រដ្ឋសភា) 

ភ្នំពេញ៖ រដ្ឋសភាបានប្រកាសតែងតាំង និងបញ្ចាក់ពីសុពលភាពនៃអាណត្តិរបស់តំណាងរាស្ត្រនីតិកាលទី ៦ នៃរដ្ឋសភា ចំនួនពីររូបនៃមណ្ឌលខេត្តតាកែវ និងមណ្ឌលខេត្តប៉ៃលិន នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០។ 

បើតាមសេចក្ដីប្រកាសរបស់រដ្ឋសភានៅថ្ងៃនេះ  បានសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រនីតិកាលទី ៦ នៃរដ្ឋសភាចំនួន២ រូបដែលទើបប្រកាសឱ្យកាន់តំណែងថ្មីជាតំណាងរាស្រ្តប្រចាំខេត្តតាកែវ និងខេត្តប៉ែលិន។

ក្នុងសេចក្ដីប្រកាសបានឱ្យដឹងទៀតថា  ឯកឧត្តម លី ស៊ុគ្រី ត្រូវបានតែងតាំងជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវជំនួសឯកឧត្តមសុខ សូកាន ដែលបានសុំលាលែងពីតំណែង។

ចំណែក ឯកឧត្តម សៅ សារ៉ាត់ ជាប់ឆ្នោតជាតំណាងរាស្ត្រប្រចាំមណ្ឌលខេត្តប៉ៃលិន ជំនួសលោកជំទាវ បាន ស្រីមុំ ដែលបានសុំលាលែង។

ទន្ទឹមនឹងនេះ រដ្ឋសភាកំណត់ឱ្យតំណាងរាស្ត្រទាំងពីររូបខាងលើត្រូវមកធ្វើសច្ចាប្រណិធានមុនចូលកាន់កាប់តំណែងផងដែរ។

សូមជម្រាបជូនថា លោកជំទាវ បាន ស្រីមុំ បន្ទាប់ពីលាលែងតំណែងជាតំណាងរាស្រ្តមណ្ឌលប៉ៃលិន ត្រូវបានព្រះមហាក្សត្រ ដាក់ចេញព្រះរាជក្រឹត្យតែងតាំងលោកជំទាវ ក្លាយជាអភិបាលខេត្តប៉ៃលិន ជំនួសឯកឧត្តម ផាន់ ចាន់ធុល។

ដោយឡែក  ឯកឧត្តម សុខ សូកាន ត្រូវបានតែងតាំងជា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្ទាប់ពីលាលែងតំណែងជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យមួយដំឡើងតំណែង តាមព្រះរាជក្រឹត្យ បញ្ជាក់ថា ការតែងតាំងនេះ ធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: រដ្ឋសភា
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង