Eqm5 on ads news
Alibaba cloud (1)
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Cct 01
Photo 2022 08 27 11.03.25
Website cc time banner  1800 x 300px

ព្រះមហាក្សត្រសរសើរ«រដ្ឋសភាកម្ពុជា»ក្នុងការកសាងគោលនយោបាយនិងច្បាប់រដ្ឋបានត្រឹមត្រូវ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី០១មេសានេះ បានចេញព្រះរាជា កោតសរសើរដល់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេច ហេង សំរិន ប្រធាន រដ្ឋសភា នៅតែបន្តដំណើរការយ៉ាងស្វាហាប់លើភារកិច្ច ក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីកសាង គោលនយោបាយ និងច្បាប់រដ្ឋឲ្យបានត្រឹមត្រូវ ធ្វើឲ្យមានសង្គតិភាពទៅនឹងការអភិវឌ្ឍរបស់ប្រទេស ជាតិ សមាហរណកម្មតំបន់ និងនៅលើសកលលោក។

ក្នុងឳកាសការបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នៅថ្ងៃនេះ ព្រះមហាក្សត្រមានព្រះបន្ទូលថា សមិទ្ធផលទាំងអស់នេះ បានផ្តល់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប បានរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត មានសន្តិសុខសណ្តាប់ធ្នាប់ល្អ ស័ក្តិសមជាព្រះរាជាណាចក្ររុងរឿង និងខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ។

ឆ្លៀតក្នុងឳកាសនេះ ព្រះមហាក្សត្រក៏បានកោតសរសើរចំពោះការដឹកនាំប្រទេស ប្រកបដោយ គតិបណ្ឌិតរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើពលិកម្មកម្លាំងកាយកម្លាំងចិត្តឥតឈប់ឈរ មានការសម្រេចចិត្តខាងនយោបាយ ដ៏ត្រឹមត្រូវ ក្នុងភារកិច្ចថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាអាទិ៍ ការការពារខឿនសេដ្ឋកិច្ចជាតិបានយ៉ាងរឹងមាំ ទប់ស្កាត់អតិផរណា មានសុខដុមនីយកម្មលើគ្រប់ជាតិ សាសន៍ និងការលើកកំពស់សុខុមាលភាពជូនប្រជាពលរដ្ឋ។


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង