Yearendyearend1140x150

សហភាពអឺរ៉ុបសន្យាផ្តល់ថវិកាចំនួន ៧០០ លានអឺរ៉ូដល់ភាពជាដៃគូអប់រំសកលសម្រាប់វិស័យអប់រំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ Global Partnership for Education

អឺរ៉ុប៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ, ប្រធានគណៈកម្មាធិការអឺរ៉ុបបានថ្លែងនៅថ្ងៃទី ១០ ថាសហភាពអឺរ៉ុបសន្យាផ្តល់ថវិកាចំនួន ៧០០ លានអឺរ៉ូ សម្រាប់អង្គការដៃគូអប់រំពិភពលោកចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៧ ដោយជួយដល់ប្រទេសចំនួន ៩០ ក្នុងការកែលំអប្រព័ន្ធអប់រំ។

លោកស្រី Von der Lein បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនោះថា ការគាំទ្រដល់ការអប់រំជាពិសេសសម្រាប់ក្មេងស្រីនិងស្ត្រី គឺជាគន្លឹះក្នុងការបង្កើតចក្ខុវិស័យជីវិតដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ទៀតថា មុនពេលមានការរីករាលដាលនៃកូវីដ១៩ មានកុមារប្រមាណ ៦១៧ លាននាក់ ដែលមានអាយុចន្លោះពី ៦ ទៅ ១៤ ឆ្នាំនៅលើពិភពលោក មិនអាចឈានដល់កម្រិតអប្បបរមានៃសមត្ថភាពអាន ដែលបានធ្វើឱ្យវិបត្តិការអប់រំកាន់តែធ្ងន់ធ្ងរ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ថវិកាជាងពាក់កណ្តាលនៃមូលនិធិសម្រាប់ភាពជាដៃគូអប់រំសកលបច្ចុប្បន្ននេះ បានមកពីសហភាពអឺរ៉ុបនិងរដ្ឋជាសមាជិករបស់ខ្លួន នៅចន្លោះឆ្នាំ ២០១៤ និង ២០២០ ដោយគណៈកម្មការអឺរ៉ុបតែមួយបានផ្តល់ថវិកាចំនួន ៤៥៧ លានអឺរ៉ូសម្រាប់អង្គការនេះ។

ភាពជាដៃគូអប់រំសកលត្រូវបានផ្តួចផ្តើមដោយធនាគារពិភពលោកក្នុងឆ្នាំ ២០០២ ហើយមានទីស្នាក់ការកណ្តាលនៅទីក្រុងវ៉ាស៊ីនតោន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង