Yearendyearend1140x150
Img 0571

ស្រ្តីជាអ្នកជំងឺកូវីដម្នាក់នៅខេត្តកំពង់ឆ្នាំងទទួលមរណភាព

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៥ ខែមិថុនា នេះ បានប្រកាសអំពីស្រ្តីជនជាតិខ្មែរ ០១នាក់ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ នៅល្ងាចម៉ោង០៤ និង១៥នាទី។

រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរដែលជាអ្នកជំងឺកូវីដ ទទួលបានមរណភាព មានឈ្មោះ អ៊ូ សាត អាយុ ៦២ឆ្នាំ រស់នៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានចូលមកសម្រាក ព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយអាការៈក្អក ហត់ ពិបាកដកដង្ហើម យប់ម៉ោង១០ និង០៧នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ លទ្ធផលតេស្តរហ័សរកឃើញវិជ្ជមានជំងឺកូវីដ-១៩។ 

ដោយសារស្ថានភាពជំងឺមានសភាពធ្ងន់ធ្ងរ ហត់ឡេះឡះ និងស្លេកស្លាំងខ្លាំង អ្នកជំងឺ ត្រូវបានដាក់សង្គ្រោះព្យាបាលនៅអគារសង្គ្រោះបន្ទាន់ផ្នែកជំងឺកូវីដ-១៩។ ដោយការវិវត្តរបស់ជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីក្រុមគ្រូពេទ្យខិតខំថែទាំសង្គ្រោះព្យាបាលតាម បច្ចេកទេសយ៉ាងណាក៏ដោយ អ្នកជំងឺបានមរណភាពនៅល្ងាចម៉ោង០៤ និង១៥នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១។ តាមការសន្និដ្ឋានរបស់គ្រូពេទ្យ អ្នកជំងឺឈ្មោះ អ៊ូ សាត ភេទស្រី អាយុ ៦២ឆ្នាំ ជនជាតិខ្មែរខាងលើ បានមរណភាព ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ, ជំងឺកូវីដ-១៩ និងជំងឺខ្វះគ្រាប់ឈាមក្រហម។

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំ ជាទីបំផុតជាមួយក្រុមគ្រួសារសព និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ករណីកូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង