Yearendyearend1140x150

កម្មការិនីម្នាក់នៅ«ខេត្តកំពង់ស្ពឺ»វ័យ៣០ឆ្នាំបានស្លាប់ដោយសារជំងឺកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

កំពង់ស្ពឺ៖ យោងតាមលិខិតមរណភាពរបស់មន្ទីរពេទ្យខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា កម្មការិនីជនជាតិខ្មែរមួយរូប មានអាយុ ៣០ឆ្នាំ នៅខេត្តកំពង់ស្ពឺ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ យប់ម៉ោង៩ និង៤៥នាទី។ 

ក្នុងលិខិតដដែល បានបញ្ជាក់ថា ស្រ្តីជាកម្មការិនីដែលបានបាត់បង់ជីវិតនោះ វ័យ ៣០ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកដង្កោ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោយពីបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ហើយ សពត្រូវបានចាត់ចែង បញ្ជូនទៅបូជានៅ«វត្តសំបួរ»។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ករណីកូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង