Yearendyearend1140x150

រដ្ឋាភិបាល៖ការផ្អើលស្លន់ស្លោរឿងកូវីដ-១៩ អាចបង្កឱ្យទំនិញឡើងថ្លៃ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអំពាវនាវសារជាថ្មី ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ កុំមានការភ្ញាក់ផ្អើលស្លន់ស្លោ ដែលនាំឲ្យមានភាពចលាចល ប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងជាពិសេសបង្កឲ្យឡើងថ្លៃទំនិញហួសហេតុ ដោយមិនសមហេតុសមផល។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងសេចក្តីប្រកាសព័ត៌មាន អង្គភាពអ្នកនាំពាក្យ ក៏បានច្រានចោលព័ត៌មានទាំងស្រុង ដែលជាសារសំឡេងគ្មានប្រភពច្បាស់លាស់ ចែកចាញក្នុងបណ្ដាញសង្គម ផ្សព្វផ្សាយថា« រាជរដ្ឋាភិបាលគ្រោងបិទរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់កូវីដ១៩»។

អង្គភាពអ្នកនាំពាក្យស្នើឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវជឿលើប្រភពព័ត៌មានផ្លូវការពីក្រសួងសុខាភិបាល ដើម្បីកុំឱ្យមានការភ័យស្លន់ស្លោរ ដែលអាចនឹងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: រដ្ឋាភិបាល
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង