Yearendyearend1140x150

អចិន្ត្រៃយ៍រដ្ឋសភា ប្រជុំពិនិត្យសំណើរស្តីពី «កែសម្រួលសមាសភាពរាជរដ្ឋាភិបាល»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកម្ពុជា បើកិច្ចប្រជុំ នៅថ្ងៃទី២៧ ខែមីនា។

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមីនានេះ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ 

អង្គប្រជុំនាព្រឹកនេះ បានលើកយករបៀបវារៈចំនួន៤ មកធ្វើការពិភាក្សា និងអនុម័ត ដែលមានដូចជា÷ ការពិនិត្យសំណើសុំកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីពិនិត្យ និងបោះឆ្នោតទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល។ ការពិនិត្យសំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល។ 

ការពិនិត្យសមាសភាពលេខាធិការចំនួន ៣រូប របស់សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ គឺ ឯកឧត្តម ឈឹម ម៉ា លោកជំទាវ គឹម សុវណ្ណា ឯកឧត្តម លី ឆេង។ និងការពិនិត្យនិងសម្រេចសេចក្តីព្រាងរបៀបវារៈ និងកាលបរិច្ឆេទបើសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៦។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: រដ្ឋាភិបាល
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង