Yearendyearend1140x150
Img 0571

រដ្ឋាភិបាលកម្ពុជាទម្លាក់ថវិកាបន្ថែមដល់១០០លានដុល្លារដើម្បីជួយសង្គមប៉ះពាល់ដោយកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចពង្រីកវិសាលភាពគ្របដណ្តប់ និង ទំហំថវិកសម្រាប់ «កម្មវិធីសាច់ប្រាក់ពលកម្ម» នៅក្នុងឆ្នាំ២០២០ ឱ្យឡើងដល់១០០លានដុល្លារអាមេរិក ដើម្បីស្រូបយកកម្លាំងពលកម្មដែលបាត់បង់ការងារពីរោងចក្រ សហគ្រាស និងដែលបានវិលត្រលប់ពីបរទេសមកកាន់ស្រុកកំណើតវិញ។នេះបើយោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលស្តីពីវិធានការបន្ថែមពាក់ព័ន្ធការរីករាលដាលនៃកូវីដ១៩។

បើតាមសេចក្តីណែនាំដដែលបានគូសបញ្ជាក់ថា ថវិកាទាំងនោះក៏នឹងជួយទ្រទ្រុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាទូទៅ និង ដើម្បីបង្កើតនូវសមិទ្ធផលសង្គម សេដ្ឋកិច្ច តាមរយៈការអនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តតូចៗនៅតាមមូលដ្ឋាន សំដៅលើកស្ទួយវិស័យកសិកម្ម និង សេដ្ឋកិច្ច។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តបន្តអនុវត្តរាល់កម្មវិធីគាំពារសង្គមទាំងឡាយដែលមានស្រាប់មិនឱ្យខកខាន និងរៀបចំដាក់ឱ្យអនុវត្តនៅក្នុងខែមិថុនា ឆ្នាំ២០២០នេះ នូវកម្មវិធីជំនួយសង្គមសំដៅជួយសម្រួលជីវភាពប្រចាំថ្ងៃ នៅក្នុងពេលដែលកម្ពុជាមានវិបត្តិដោយសារកូវីដ១៩ ជូនដល់គ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះដែលមានបណ្ណសមធម៌ទូទាំងប្រទេស។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង