Yearendyearend1140x150

ឥណ្ឌាពន្យារពេលបិទខ្ទប់រដ្ឋធានីជាលើកទី៤ រហូតដល់ថ្ងៃទី ២៤ ឧសភា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ឥណ្ឌា៖ នាយករដ្ឋមន្រ្តី Arvind Kejriwal បាននិយាយកាលពីថ្ងៃអាទិត្យថា ដោយសារករណី COVID-១៩នៅតែបន្តរីករាលដាល ដូច្នេះការបិទខ្ទប់ទីក្រុងញូវដែលីរបស់ប្រទេសឥណ្ឌា ត្រូវបានពន្យារពេលមួយសប្តាហ៍ទៀតរហូតដល់ថ្ងៃទី ២៤ ខែឧសភា។

នេះជាលើកទីបួនហើយ ដែលទីក្រុងញូវដែលីបានពន្យារពេលការបិទខ្ទប់រដ្ឋធានី ដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-១៩ ចាប់តាំងពីថ្ងៃទី ១៩ ខែ មេសា មក។

លោក Kejriwal បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ករណីនៃកូវីដ-១៩ និងអត្រាវិជ្ជមាននៃការធ្វើតេស្ត កំពុងបង្ហាញនូវនិន្នាការធ្លាក់ចុះនៅក្នុងទីក្រុងញូវដែលី ទោះយ៉ាងណាចំនួនអ្នកស្លាប់នៅតែខ្ពស់ ដូច្នេះវិធានការណ៍ពាក់ព័ន្ធចាំបាច់ត្រូវមានជាប្រចាំ ហើយក្នុងអំឡុងពេលនៃការបិទខ្ទប់និងការរឹតបន្តឹងដែលពាក់ព័ន្ធនៅតែមិនផ្លាស់ប្តូរ ពោលគឺ មិនតម្រូវឱ្យមនុស្សចេញទៅក្រៅ លើកលែងតែតម្រូវការចាំបាច់ដូចជាការទិញរបស់ចាំបាច់ប្រចាំថ្ងៃ និងការព្យាបាលវេជ្ជសាស្ត្រ។

កាលពីព្រឹកថ្ងៃអាទិត្យក្រសួងសុខាភិបាលបាននិយាយថា ទីក្រុងនេះបានកត់ត្រាករណីថ្មីចំនួន ៦.៤៣០ ករណី ធ្វើឲ្យចំនួនសរុបឡើងដល់ ៣១១.១៧០នាក់ និងករណីស្លាប់ថ្មីចំនួន ៣៣៧ នឹងចំនួនស្លាប់សរុបចំនួន ៤.០៧៧ ត្រូវបានចុះបញ្ជីក្នុងរយៈពេល ២៤ ម៉ោងនៅទូទាំងប្រទេស។

ប្រទេសឥណ្ឌាកំពុងមើលឃើញនូវការកើនឡើងជាថ្មីនៃករណី COVID-១៩ ហើយរលកទីពីរនៃជំងឺរាតត្បាតនេះ បានបណ្តាលឱ្យមានការខ្វះអុកស៊ីសែននិងថ្នាំចាំបាច់នៅក្នុងមន្ទីរពេទ្យរបស់ប្រទេស និងរដ្ឋខ្លះបានដាក់ទង់រដ្ឋាភិបាលសហព័ន្ធ អំពីកង្វះខាតវ៉ាក់សាំងការពារ COVID-១៩ ជាដើម ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង