Cct850x100 1
1800px x h300px kh

ថៃរកឃើញករណីឆ្លងថ្មីជិត១ម៉ឺននាក់ និងស្លាប់២៥នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ថៃ៖ប្រទេសថៃ នៅថ្ងៃទី ១៧ ឧសភានេះ បានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៩.៦៣៥ នាក់និងស្លាប់ថ្មីចំនួយ​២៥នាក់​។ចំនួននេះជាតួលេខកើនឡើងយ៉ាងខ្លាំងនៃករណីកូវីដ-១៩ ដែលអ្នកឆ្លងភាគច្រើនមាននៅក្នុងពន្ធនាគារ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ។

ក្រុមមន្រ្តីថៃ បាននិយាយថា ក្នុងចំណោមក្នុងឆ្លងថ្មីនោះ គឺមានអ្នកជំងឺ ៦.៨៥៣ នាក់នៅក្នុងពន្ធនាគារបានធ្វើតេស្តិ៍វិជ្ជមានបន្ថែមលើអ្នកខាងក្រៅចំនួន ២.៧៧៣ នាក់និង ៩ នាក់ទៀតនៅដាច់ដោយឡែកពីគ្នា។ចំណែកចំនួនអ្នកស្លាប់កើនឡើង ២៥ នាក់ខណៈអ្នកជំងឺ ១,៣៩៧ នាក់ត្រូវបានព្យាបាល និងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី ១ ខែមេសាមក ប្រទេសថៃ បានចាប់ផ្តើមផ្ទុះនូវជំងឺកូវីដនៅពេលរលកទី ៣ បានចាប់ផ្តើមករណីកើនឡើងសរុបមានចំនួន ៨២,២១៩ ៕

Khcct banner

អត្ថបទទាក់ទង