Cct850x100 1
1800px x h300px kh

ខេត្តកំពង់ចាមរកឃើញអ្នកវិជ្ជមានកូវីដចំនួន«១៣ករណី»

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

កំពង់ចាម៖ ខេត្តកំពង់ចាមបានប្រកាសស្ដីពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន១៣នាក់បន្ថែមទៀត នៅស្រុកកងមាសចំនួន០៣នាក់ ស្រុកស្រីសន្ធរចំនួន ០៣នាក់ ស្រុបាធាយ ចំនួន ០៣នាក់ និងមកពីខេត្តត្បូងឃ្មុំ ចំនួន ០៤នាក់។

ក្នុងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាមបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៣ នាក់មកពីស្រុកចំនួនបួនផ្សេងៗគ្នា ដែលមានឈ្មោះដូចខាងក្រោម៖

 ១ ) ស៊ន ចាន់ធី  ភេទស្រី អាយុ៣៧ ស្រុកកងមាស 

២) ធាន ម៉ាប់ ភេទប្រុស អាយុ៣៩  ស្រុកកងមាស 

៣)វ៉ាន់ សុភី ភេទស្រី អាយុ៤៧  ស្រុកកងមាស 

៤)  យី និន ភេទស្រី អាយុ៦៥  ស្រុកស្រីសន្ធរ 

៥ )សោម សុខណែម ភេទស្រី អាយុ៣២ ស្រុកស្រីសន្ធរ 

 ៦ )សាន ដា ភេទប្រុស អាយុ៣២  ស្រុកស្រីសន្ធរ

៧ ) រស់ វណ្ណ ភេទប្រុស អាយុ៤៥ ស្រុកបាធាយ 

 ៨ )សុន សុភ័ណ្ឌ ភេទប្រុស អាយុ៣៥  ស្រុកបាធាយ 

 ៩ )ពៅ ពេជ្រ ភេទប្រុស អាយុ១៥ ស្រុកបាធាយ 

១០)ហេង សុធាណា ភេទស្រី អាយុ៤១ ស្រុកពញាក្រែក 

១១)ហុក ចាន់ធី ភេទស្រី  អាយុ៦២ ស្រុកពញាក្រែក 

 ១២)ផន សាមុទ្រ ភេទ ស្រី អាយុ២២  ស្រុកមេមត់ 

១៣ ) ឈឿន វ៉ែ  ភេទប្រុស អាយុ២៩  ស្រុកសួង

សូមជម្រាបថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្ត យកសំណាកធ្វើតេស្តរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន២៨៨នាក់ ទទួលបានលទ្ធផលវិជ្ជមាន កូវីដ-១៩ ចំនួន ០៨នាក់ បន្ថែមពីនេះ រដ្ឋបាលខេត្ត បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធាពី ករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៥នាក់ និងបានចាត់ឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បនអ្នកជំងឺមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគ្គងកំពង់ចាម នឹងបន្តស្រាវជ្រាវដល់អ្នកដែលបានប៉ះពាល់បន្ថែមទៀត។ 

រដ្ឋបាលខេត្តកំពង់ចាម កំពុងបន្តស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ ១៩ នឹងអ្នកជំងឺខាងលើបន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលើ និងមិត្តភក្តិ ដែលធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ៣កុំ ៣ការពារ»។ ជាមួយគ្នានេះ បងប្អូនដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងអ្នកជំងឺខាងលើ ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺកូវីដនេះ៕




Khcct banner

អត្ថបទទាក់ទង