Cct850x100 1
1800px x h300px kh

កម្ពុជាបញ្ជាទិញ«វ៉ាក់សាំងស៊ីណូវ៉ាក់»ចំនួន៥លានដូសទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ១០ ឧសភា បានសម្រេចចិត្តបញ្ជាទិញ«វ៉ាក់សាំងស៊ីណូវ៉ាក់»របស់ប្រទេសចិនចំនួន​៥លាន​ដូសបន្ថែមទៀត សម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជា។នេះបើយោងតាមប្រសាសន៍របស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងនៅថ្ងៃទី១១ ឧសានេះ លោកជំទាវ យក់ សម្បត្តិ បានថ្លែងថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ១០ ឧសភា បានចេញនូវសេចក្តីសម្រេចទិញវ៉ាក់សាំងរបស់ប្រទេសចិនប្រភេទ ស៊ីណូវ៉ាក់ចំនួន៥លានដូសបន្ថែមទៀត។

បើតាមលោកជំទាវ យក់ សម្បត្តិ ការសម្រេចបញ្ជាទិញវ៉ាក់សាំងចិនបន្ថែមចំនួន៥លានដូសបន្ថែមពេលនេះនឹងធ្វើឱ្យផែនការវ៉ាក់សាំងរបស់កម្ពុជាកើនឡើងដល់២៦លានដូសសម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរចំនួន១៣លាននាក់។

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន កាលពីថ្ងៃទី ២៨ មេសា បានសរសេរជាលិខិតមួយច្បាប់ដាក់ស្នើទៅកាន់ប្រធានាធិបតីចិន លោកស៊ី ជីនពីង ដើម«សុំទិញវ៉ាក់សាំង»ចិន ចំនួន៦លានដូសបន្ថែមទៀតនៅពេលខាងមុខនេះ។បច្ចុប្បន្នស្ថាន​ទូតចិនប្រចាំនៅក្នុងប្រទេសកម្ពុជា កំពុងសម្របសម្រួលយ៉ាងសកម្មចំពោះការស្នើសុំរបស់សម្តេច ហ៊ុន សែននេះផងដែរ។

Khcct banner

អត្ថបទទាក់ទង