Cct850x100 1
1800px x h300px kh

ពលរដ្ឋវៀតណាមចេញដើរកម្សាន្ត ទោះបីមានការគំរាមកំហែងពីកូវីដ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ប្រជាជនវៀតណាមចេញដើរកម្សាន្តនៅតាមឆ្នេរ រូបភាព (VNexpress) 

វៀតណាម៖ ប្រជាជនវៀតណាមនៅតែធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានា ខណៈមេរោគកូវីដ១៩កំពុងតែគំរាមកំហែងមកលើប្រទេសនេះសារជាថ្មីម្ដងទៀត។

យោងតាមព័ត៌មានក្នុងស្រុកវៀតណាមបានចុះផ្សាយថា ហ្វូងមនុស្សដ៏ច្រើនកុះករបាននឹងកំពុងប្រមូលផ្តុំគ្នានៅតាមកន្លែងទេសចរណ៍នានាក្នុងប្រទេសវៀតណាមក្នុងអំឡុងពេលវិស្សមកាលរយៈពេល ៤ ថ្ងៃដែលចាប់ផ្តើមពីថ្ងៃសុក្រទោះបីជាមានការលេចចេញជាថ្មីនៃកូវីដ១៩ក៏ដោយ ក៏មិនមានអ្នកណាម្នាក់ពាក់ម៉ាសដែរ។

បើតាមអាជ្ញាធរខេត្ត Ba Ria-Vung Tau បាននិយាយថាភ្ញៀវទេសចរជាង ៧ ម៉ឺននាក់បានចូលមកឆ្នេរខ្សាច់នៅថ្ងៃដំបូងនៃថ្ងៃឈប់សម្រាកហើយក៏មានមន្ត្រីជាង ៥០០ នាក់ដើរល្បាតនៅតំបន់នោះដើម្បីរំលឹកប្រជាជនឱ្យពាក់ម៉ាស។

ជាមួយគ្នានេះដែរក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីអ្នកជំងឺ Covid-១៩ថ្មីចំនួន ១៤ នាក់កាលពីល្ងាចថ្ងៃសៅរ៍ ដែលមានករណីឆ្លងសហគមន៍ចំនួន ៣ ករណីនិងអ្នកនាំចូល ១១ នាក់។

ទន្ទឹមនឹងនេះ វៀតណាមបានកត់ត្រាករណីក្នុងស្រុកថ្មីចំនួន ១៦ករណីចាប់តាំងពីថ្ងៃព្រហស្បតិ៍។ ដោយឡែកមនុស្សជិត ៥១០,០០០ នាក់បានចាក់វ៉ាក់សាំងរួចហើយគិតត្រឹមថ្ងៃសៅរ៍។

សូមជម្រាបជូនថា វៀតណាមបានកត់ត្រាករណីជំងឺកូវីដ១៩ ចំនួន ២,៩៤២ ករណីដែលករណីសះស្បើយចំនួន ២,៥៤៩ នាក់និង ៣៥ នាក់បានស្លាប់៕

ពាក្យទាក់ទង: វៀតណាម
Khcct banner

អត្ថបទទាក់ទង