Cct850x100 1
1800px x h300px kh

វៀតណាមពង្រឹងការចេញចូលតាមព្រំដែនឡាវព្រោះភ័យខ្លាចរលកថ្មីនៃកូវីដ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ សារព័ត៌មាន VN Express

វៀតណាម៖ ប្រទេសវៀតណាមបានបញ្ជូនបុគ្គលិកយោធារាប់រយនាក់ទៅកាន់ព្រំដែនប្រទេសឡាវ ដើម្បីធានាថាគ្មាននរណាម្នាក់ចូលទៅក្នុងប្រទេសដោយខុសច្បាប់ទេ ដែលអាចនាំយកកូវីដ១៩នេះទៅវៀតណាម។នេះបើយោងតាមសារព័ត៌មាន VN Express។

បញ្ជាការដ្ឋានយោធានៃខេត្ត Nghe An បាននិយាយកាលពីថ្ងៃសុក្រថា ទាហានចំនួន ៦៨ នាក់ទៀតត្រូវបានបញ្ជូនទៅប៉ុស្តិ៍ការពារព្រំដែន ហើយទាហានថ្មីនឹងទៅដល់នៅថ្ងៃអាទិត្យ។ ខេត្តនេះមានប៉ុស្តិ៍ចំនួន ៣៤ ខណៈប៉ុស្តិ៍ចំនួន ២២ ដែលមានកងកំលាំងជាង ២០០ នាក់កំពុងត្រួតពិនិត្យ។

ក្រៅពីការគ្រប់គ្រងប៉ុស្តិ៍និងស្ថានីយ៍ឆ្មាំព្រំដែនក៏បានល្បាតតាមព្រំដែនរួមទាំងផ្លូវពីចម្ងាយផងដែរ។ ព្រំដែនវៀតណាម - ឡាវមានចម្ងាយ ២,១៦១ គីឡូម៉ែត្រ (១.៣៤២ ម៉ាយល៍) កាត់ខេត្តចំនួន ១០ ។ ខណៈចំនួន Covid-19 បានកើនឡើងជាលំដាប់នៅប្រទេសឡាវ ដោយកើនឡើងដល់ ១០០ នាក់ក្នុងមួយថ្ងៃ។

កាលពីថ្ងៃសុក្រប្រទេសឡាវដែលមានប្រជាជនប្រហែល ៧,២ លាននាក់ បានកត់ត្រាករណីថ្មីចំនួន ៨៥ ករណី ធ្វើឲ្យចំនួនសរុបកើនរហូតដល់ ៧៥៧ ករណី។ការស៊ើបអង្កេតរោគរាតត្បាតបង្ហាញថា ការឆ្លងថ្មីនេះ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកចូលខុសច្បាប់ពីប្រទេសថៃ។ ប្រទេសនេះបានបិទព្រំដែនរបស់ខ្លួន ហើយបានបិទទីក្រុងវៀងចន្ទន៍រយៈពេលពីរសប្តាហ៍ ។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គណៈកម្មាធិការជាតិគ្រប់គ្រងនិងការពារជាតិ Covid-19 របស់ប្រទេសវៀតណាមនិងក្រសួងសុខាភិបាលបានព្រមាន អំពីការគំរាមកំហែងនៃការផ្ទុះឡើងថ្មីមួយ នៅពេលដែលប្រជាជនបានគេចពីការត្រួតពិនិត្យ ហើយមនុស្សជាច្រើនកំពុងចូលទៅក្នុងប្រទេសដោយខុសច្បាប់ ដើម្បីជៀសវាងការធ្វើតេស្តនិងការធ្វើចត្តាឡីស័ក។

មនុស្សគ្រប់រូបដែលមកពីបរទេសត្រូវបានគេធ្វើចត្តាឡីស័ករយៈពេល 14 ថ្ងៃ ហើយត្រូវធ្វើតេស្តយ៉ាងហោចណាស់ឲ្យបានពីរដង។ បន្ទាប់ពីជាងមួយខែ សហគមន៍វៀតណាមបានកត់ត្រានូវករណីថ្មីចំនួន ១៣ នៅក្នុងប្រទេសចាប់តាំងពីថ្ងៃព្រហស្បតិ៍ ដោយចាប់ផ្តើមជាមួយកម្មករវៀតណាមម្នាក់ ដែលត្រឡប់មកពីប្រទេសជប៉ុន បានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩ ក្នុងរយៈពេល ២ ថ្ងៃបន្ទាប់ពីបញ្ចប់ការដាក់ឱ្យនៅដាច់ដោយឡែក រយៈពេលពីរសប្តាហ៍៕

Khcct banner

អត្ថបទទាក់ទង