Cct850x100 1

ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ត្រូវអាជ្ញាធរថៃបិទ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ភស្ស
/

ខេត្តឧត្តរមានជ័យ៖ ដោយអនុវត្តតាមការជូនដំណឹង កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ភាគីថៃ បានសម្រេចតឱ្យបិទច្រកព្រំដែន​ជាមួយកម្ពុជានៅតាមតំបន់មួយចំនួន។

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ នាវេលាម៉ោង ០៨និង០០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញមកត្រួតពិនិត្យ នៅមាត់ច្រកព្រំដែន ព្រមទាំងធ្វើការជួបពិភាក្សា ជាមួយឯកឧត្តម អភិបាលខេត្តសុរិន្ទ ប្រទេសថៃ បន្ទាប់ពីភាគីថៃ បានអនុវត្តតាមការជូនដំណឹង កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ គឺតម្រូវឲ្យបិទច្រកព្រំដែន។

ក្រោយមានកិច្ចពិភាក្សានេះ ភាគីទាំងពីរបានឯកភាពគ្នា គឺសម្រួលជូនដល់ប្រជាពលរដ្ឋ ដែលត្រូវទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់​៕


ពាក្យទាក់ទង: ព្រំដែន
Khcct banner

អត្ថបទទាក់ទង