Yearendyearend1140x150

វៀតណាមបន្តសង់សំណង់រឹងមាំទៀតនៅតំបន់មិនទាន់ឯកភាពជាមួយកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបភាពដែលកងយោធាវៀតណាម សាងសង់តង់ថ្មី 


ភ្នំពេញ៖ យោធាការពារព្រំដែនវៀតណាម ក្នុងខេត្តអានយ៉ាង កំពុងសាងសង់តង់ថ្មីដែលរឹងមាំជាងមុន ដោយឃ្លាតពីខ្សែបន្ទាត់ព្រំដែនដែលកម្ពុជាគ្រប់គ្រងបច្ចុប្បន្នចម្ងាយប្រមាណ១២០ម៉ែត្រ ក្នុងស្រុកលើកដែក ខេត្តកណ្ដាល ជាតំបន់មិនទាន់មានការឯកភាពនៅឡើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ថ្ងៃ ២៦ សីហា ឆ្នាំ២០២០។

យោងតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា យោធាការពារព្រំដែនខេត្តអានយ៉ាន(វៀតណាម) នៃប៉ុស្ត៍៩២៥វិញសឿង បានរុះរើតង់ចាស់ដោយផ្ទាល់ផ្លាស់ប្ដូរសាងសង់តង់ថ្មី ជាជម្រករឹងមាំជាងមុន សង់អំពីឈើ សសរថ្ម កម្ពស់៣ម៉ែត្រ ទំហំ៥ម៉ែត្រគុណ៤ម៉ែត្រ ដំបូលប្រក់ស័ង្កសី ដោយឃ្លាតពីខ្សែបន្ទាត់ព្រំដែនដែលកម្ពុជាគ្រប់គ្រងបច្ចុប្បន្នចម្ងាយប្រមាណ១២០ម៉ែត្រ។

ទន្ទឹមនឹងករណីនេះ ភាគីកម្ពុជាបានចុះទៅពិនិត្យនៅចំណុចទីតាំងតង់ចាស់របស់យោធាការពារព្រំដែនវៀតណាម ប៉ុស្ត៍៩២៥វិញសឿង ស្ថិតក្នុងភូមិកូវី ឃុំភូឡុក ស្រុកទិនចូវ ខេត្តអានយ៉ាង ទល់នឹងភូមិក្អមសំណ សំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល បានជួបភាគីវៀតណាមកំពុងសាងសង់តង់ថ្មី និងបានទាមទារឱ្យភាគៅវៀតណាមបញ្ឈប់សកម្មភាពសាងសង់តង់ថ្មីខាងលើនេះ ប៉ុន្តែភាគីវៀតណាមបានបញ្ជាក់ថាគេធ្វើតាមការបញ្ជាថ្នាក់លើរបស់គេ ហើយថ្នាក់លើរបស់គេមានគម្រោងសាងសង់តង់ថ្មី ចំនួន០៤គោលដៅលើ១០គោលដៅចាស់ដែលមានស្រាប់។

ក្នុងសេចក្ដីប្រកាសក៏បានឱ្យដឹងទៀតថា អភិបាលស្រុកលើកដែក និងកម្លាំងពាក់ព័ន្ធក៏បានចុះត្រួតពិនិត្យនៅទីតាំងខាងលើបន្ថែមម្ដងទៀត និងបានសំណូមពរឱ្យភាគីវៀតណាមបញ្ឈប់ការសាងសង់ជាបន្ទាន់ ប៉ុន្តែភាគីវៀតណាម នៅតែមិនព្រមឯកភាពបញ្ឈប់ការសាងសង់នោះឡើយ។

គួរបញ្ជាក់ថា កងទ័ពវៀតណាមបានចូលលួចបោះតង់បណ្ដោះអាសន្នចំនួន៩កន្លែង និងចងជាអង្រឹងចូលក្នុងតំបន់ព្រំដែនដែលភាគីទាំងពីរមិនទាន់ឯកភាពគ្នា។ប៉ុន្តែសកម្មភាពនេះ ត្រូវអាជ្ញាធរកម្ពុជាបានចុះរារាំង និងទាមទារឱ្យភាគីប្រទេសរុះរើតង់នោះវិញ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង